ប្រតិភូ B2B ពីកម្ពុជាទៅវៀតណាម · 29 តុលា-1 វិច្ឆិកា 2026

ដំណើរទស្សនៈកិច្ចពាណិជ្ជកម្មពិសេស: តែ កាហ្វេ ដុតនំ ការលក់រាយ និង ហ្រេនឆាយនៅវៀតណាម

៤ ថ្ងៃ នៅហូជីមិញ និងកោះត្រល់ ២៩ តុលា - ១ វិច្ឆិកា ២០២៦៖ ពិព័រណ៍កាហ្វេ តែ នំ លក់រាយ និង Franchise ទស្សនាចម្ការកាហ្វេ និងម៉ាកសម្រាប់ Franchise មកកម្ពុជា។ ឈប់ទទួលចុះឈ្មោះ ១០ តុលា ឬគ្រប់ ៣០ នាក់។

ជជែកជាមួយយើងតាម Telegram
$350ក្នុងម្នាក់

មិនបង់ប្រាក់ថ្ងៃនេះ · កៅអីរក្សាទុកភ្លាម · អ្នកសម្របសម្រួលឆ្លើយក្នុង ១៥ នាទី

មូលហេតុលោកអ្នកគួរចូលរួមកម្មវិធីទស្សនកិច្ចនេះ?

មុននឹងមើលតម្លៃ សូមមើលអ្វីដែលត្រឡប់មកជាមួយលោកអ្នក។ ទាំងនេះមិនអាចទិញបានពីរូបថត ឬតាមឈ្មួញកណ្តាលឡើយ។

តម្លៃផ្ទាល់ពីរោងចក្រ

ទិញពីប្រភពផ្ទាល់ កាត់បន្ថយ ២៥ ដល់ ៣៥% ពីតម្លៃឈ្មួញកណ្តាល។ ការចរចាកុងតឺន័រតែមួយ អាចសងថ្លៃដំណើរទាំងមូល។

ទំនុកចិត្តពីការជួបផ្ទាល់

ដើរមើលរោងចក្រ មើលបន្ទប់ត្រួតពិនិត្យគុណភាព និងជួបអ្នកផ្គត់ផ្គង់ផ្ទាល់ មុនផ្ទេរប្រាក់មួយដុល្លារ។

សិទ្ធិផ្តាច់មុខសម្រាប់ទីផ្សារកម្ពុជា

ចុះកិច្ចសន្យាចែកចាយសម្រាប់កម្ពុជា មុនអ្នកនាំចូលផ្សេងចុះជាមួយអ្នកផ្គត់ផ្គង់ដូចគ្នា។

ផលិតផលឆ្នាំក្រោយ ឃើញឆ្នាំនេះ

ពិព័រណ៍អន្តរជាតិ 3 ក្នុងដំណើរតែមួយ។ ឃើញផលិតផល ការវេចខ្ចប់ និងបច្ចេកវិទ្យាលក់រាយ ២០២៦ មុនគូប្រកួត។

អាជីវកម្ម និងកម្សាន្តក្នុងដំណើរតែមួយ

ពិព័រណ៍ ២ ថ្ងៃ និងទស្សនារោងចក្រ បន្ទាប់មកទីក្រុងហូ ជីមិញ និងកោះត្រល់។ លោកអ្នកត្រឡប់មកជាមួយកិច្ចព្រមព្រៀង និងការសម្រាក។

មើលទីផ្សារលោកអ្នកពីខាងក្រៅ

ការដើរមើលទីផ្សារបរទេស បង្ហាញលោកអ្នកថាវិស័យកាហ្វេ និងលក់រាយកម្ពុជាកំពុងទៅទិសណា និងរបៀបពង្រឹងអាជីវកម្មនៅផ្ទះ។

ហេតុអ្វីអ្នកនាំចូលដែលទិញតាមអនឡាញ បង់ថ្លៃជាងរហូតដល់ ៣៥%

ដំណើរនេះដោះស្រាយបញ្ហាទាំង ៣ ក្នុង ៤ ថ្ងៃ៖ លោកអ្នកដើរមើលរោងចក្រ ចរចាផ្ទាល់ដោយមានមគ្គុទ្ទេសក៍ ៣ ភាសានៅក្បែរ និងចាប់តម្លៃផ្ទាល់ពីរោងចក្រ មុនហោះត្រឡប់មកផ្ទះ។

ថ្លៃឈ្មួញកណ្តាល

ឈ្មួញកណ្តាល និងអ្នកលក់បន្ត បន្ថែម ២៥ ដល់ ៣៥% លើរាល់ការបញ្ជាទិញ មុនទំនិញមកដល់ឃ្លាំងលោកអ្នក។

ភាសា និងទំនុកចិត្ត

គ្មានភាសារួម កិច្ចព្រមព្រៀងបាត់បង់ក្នុងការបកប្រែ ហើយលោកអ្នកមិនអាចដឹងថាណាជារោងចក្រពិត ណាជាឈ្មួញកាន់កាតាឡុក។

ទិញអនឡាញដោយមិនឃើញ

បញ្ជាទិញតាមរូបថត រួចរង់ចាំសំណាង។ គ្មានរោងចក្រ គ្មានបន្ទប់ QC គ្មានការចរចា MOQ ផ្ទាល់ គ្មានទំនាក់ទំនង។

នរណាខ្លះគួរចូលរួមកម្មវិធីទស្សនកិច្ចនេះ

កម្មវិធីត្រូវបានរៀបចំឡើង សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកសម្រេចចិត្ត ដែលអាចចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់នៅនឹងកន្លែង។ បើលោកអ្នកគ្រាន់តែចង់ដើរកំសាន្ត លោកអ្នកអាចស្វែងរកក្រុមហ៊ុនទេសចរណ៍ណាផ្សេងល្អជាង។

អ្នកដែលមានអាជីវកម្មពាក់ព័ន្ធនឹងតែ កាហ្វេ

ម្ចាស់ហាង តែ កាហ្វេ ម្ចាស់ហាងនំ Bakery និងភោជនីយដ្ឋាន ដែលចង់ស្វែងរកប្រភពទំនិញបោះដុំផ្ទាល់ពីរោងចក្រនៅវៀតណាម និង អន្តរជាតិ

ម្ចាស់ម៉ាកកាហ្វេ និង តែ

តែ និងកាហ្វេនៅវៀតណាម ស៊ីរ៉ូ ការវេចខ្ចប់ ម៉ាស៊ីនកាហ្វេពាណិជ្ជកម្ម និងឧបករណ៍ឆុង ក្នុងតម្លៃរោងចក្រ។

អ្នកលក់ដុំ និងអ្នកចែកចាយ

សិទ្ធិចែកចាយផ្តាច់មុខ តម្លៃបោះដុំផ្ទាល់ពីរោងចក្រ និងភាពជាដៃគូ OEM/ODM។

សហគ្រិន និងអ្នកវិនិយោគលើវិស័យ F&B

ម៉ាកហ្វ្រេនឆាយវៀតណាម និងអន្តរជាតិ គំនិតភេសជ្ជៃថ្មី និងម៉ូដែលលក់រាយដែលគួរនាំមកកម្ពុជា។

អ្នកដែលចាប់អារម្មណ៍លើវិស័យ តែ កាហ្វេ និង ហ្រេនឆាយ

មានឳកាសនាំចូលប្រេន តែ កាហ្វេ នំ ល្អៗ ដែលមានប្រភពមកពីវៀតណាម និងទូទាំងពិភពលោក មកកាន់ទីផ្សារកម្ពុជាមុនគេ។

ក្រុមហ៊ុននាំចូលហ្រេនឆាយ

កម្មវិធីទស្សនកិច្ចពិសេសពិតជាសាកសម សម្រាប់លោកអ្នកដែលមានអាជីវកម្មពាក់ព័ន្ធ នឹងហ្រេនឆាយ ដែលមានបំណងចង់នាំចូលប្រេនល្បីៗពីវៀតណាមកទីផ្សារកម្ពុជាផងដែរ។

សេវាកម្មចំនួន11 ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់នេះ

អ្វីៗខាងក្រោមរួមក្នុងតម្លៃកៅអីរបស់លោកអ្នក។ បើកក់ដោយខ្លួនឯងម្តងមួយៗ ដំណើរដូចគ្នាអស់ប្រាក់ច្រើនជាង និងពេលវេលារាប់សប្តាហ៍។

រួមក្នុងតម្លៃសំបុត្រ

  • សំបុត្រយន្តហោះ ពី ភ្នំពេញ ទៅ ទីក្រុងហូជីមិញ
  • សណ្ឋាគារ ៣ យប់: បន្ទប់ Twin នៅទីក្រុងហូជីមិញ និង កោះត្រល់។
  • អាហារពេលព្រឹករាល់ថ្ងៃ: ប៉ូហ្វេនៅសណ្ឋាគាររាល់ព្រឹក។
  • ឡានក្រុងឯកជនម៉ាស៊ីនត្រជាក់: រាល់ពិព័រណ៍ រោងចក្រ ទស្សនា និងការដឹកជញ្ជូននៅវៀតណាម។
  • មគ្គុទ្ទេសក៍អាជីវកម្ម ៣ ភាសា: ខ្មែរ អង់គ្លេស វៀតណាម នៅក្បែរលោកអ្នករាល់កិច្ចប្រជុំ។
  • កាតចុះឈ្មោះចូលរួមពិព័រណ៍ទាំងអស់
  • ជំនួយច្រកព្រំដែន និងគយ: ឯកសារចូលប្រទេស និងអន្តោប្រវេសន៍ រៀបចំជូន។
  • ទស្សនារោងចក្រ និងទីផ្សារបោះដុំ: រោងចក្រកែច្នៃកាហ្វេ តែ និងមជ្ឈមណ្ឌលលក់ដុំ។
  • សំបុត្រយន្តហោះពីទីក្រុងហូជិមិញ ទៅកោះត្រល់។
  • សំបុត្រជិះសាឡាងពីកោះត្រល់ មកព្រំដែនអន្តរជាតិព្រែកចាក
  • រថយន្តក្រុងពីខេត្តគំពត មក ភ្នំពេញ

មិនរួមបញ្ចូល

  • អាហារថ្ងៃត្រង់ និងពេលល្ងាចក្រៅកម្មវិធី
  • SIM នៅវៀតណាម។
  • ធានារ៉ាប់រងការធ្វើដំណើរ។
  • ការទិញឥវ៉ាន់ផ្ទាល់ខ្លួន។
  • បន្ទប់តែម្នាក់៖ បន្ថែម $25 ក្នុងមួយយប់ (តម្លៃគឺបន្ទប់ពីរនាក់)។
  • ការចាយលើការជិះតាក់ស៊ីផ្ទាល់ខ្លួន

សរុប បើរៀបចំដោយខ្លួនឯង: $910+

កាលវិភាគលម្អិតរបស់កម្មវិធី

  1. ថ្ងៃទី 1 · 29 តុលា 2026 · ធ្វើដំណើរពីភ្នំពេញ ទៅ ហូ ជិមិញ តាមរយន្តវីអាយភីទំនើប

    6:00-6:30 ជួបជុំគ្នា និង ញាំអាហារពេលព្រឹកនៅចំណតរថយន្តវិរៈប៊ុនថាំសាខាស្ថានទូតបារាំង 7:00-12:00: ចេញដំណើរពីភ្នំពេញទៅព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ 12:00-13:00: បំពេញបែនបទអន្តោប្រវែសន៍ចូលប្រទេសវៀតណាម 13:00-14:00 ញាំអាហារថ្ងៃត្រង់លើរថយន្តក្រុងដែលផ្តល់ជូនដោយក្រុមហ៊ុន វីរៈប៊ុនថាំ 15:00-17:00: មកដល់ទីក្រុងហូជីមិញ និងចូល Check-in សណ្ឋាគារ ហើយសម្រាកបន្តិច 17:00-22:00 ដើរលេងពេលយប់និងញាំអាហារពេលល្ងាចនៅទីក្រុងហូជីមិញ

  2. ថ្ងៃទី 2 · 30 តុលា 2026 · ទស្សនាពិព័រណ៍ទាំងអស់ និងជួបអ្នកផ្គត់ផ្គង់

    08:00 - 09:00 អាហារពេលព្រឹកនៅសណ្ឋាគារ 09:00 - 09:30 ធ្វើដំណើរតាមឡានក្រុងទៅសាលពិព័រណ៍សៃហ្គន 10:00 - 12:00 ទស្សនាពិព័រណ៍ Coffee Expo Vietnam 2026 and Vietnam International Coffee-Tea-Bakery 2026 12:00 - 13:00 អាហារថ្ងៃត្រង់នៅមជ្ឈមណ្ឌលពិព័រណ៍ 13:00 - 17:00 ទស្សនាពិព័រណ៍ Vietnam International Retailtech & Franchise Show 2026 17:00 - 18:00 ត្រឡប់ទៅសណ្ឋាគារវិញ និង សម្រាក 18:00 - 22:00 ដើរទស្សនាផ្សារទំនើបនៅទីក្រុងហូ ជិមិញ និង ញាំអាហារប្លែកៗ

  3. ថ្ងៃទី 3 · 31 តុលា 2026 · ជំនួបអាជីវកម្មជាមួយអ្នកផ្គត់ផ្គង់នៅវៀតណាម

    08:00 - 09:00 អាហារពេលព្រឹកនៅសណ្ឋាគារ 09:00 - 09:30: ធ្វើដំណើារតាមរថយន្តក្រុងទៅការរិយាល័យពាណិជ្ជកម្មកម្ពុជា-វៀតណាម 10:00 - 12:00: ជំនួបអាជីវកម្មជាមួយអ្នកផ្តត់ផ្គង់ និង បោះដុំលើវិស័យ តែ កហ្វេ និង ហ្រេនឆាយនៅវៀតណាម 12:00-13:00: ធ្វើដំណើរទៅអាកាសយាន្ដដ្ឋានអន្តរជាតិ តាំង សុន​ ញាត 13:00-14:00: ញាំអាហារថ្ងៃត្រង់នៅអាកាសយាន្ដដ្ឋាន ហើយសម្រាកបន្តិច 14:30-16:30: Check-in នៅអាកាសយានដ្ឋាន 16:30-17:30: ហោះពីទីក្រុងហូជិមិញ ទៅ កោះត្រល់ 18:30-19:30: ចូលCheck-in នៅសណ្ឋាគារ និង សម្រាកបន្តិច 20:00-22:00: ទស្សនាតំបន់ទេសចរណ៍ពេលរាត្រីនិងញាំអាហារសមុទ្រនៅកោះត្រល់

  4. ថ្ងៃទី 4 · ១ វិច្ឆិកា 2026 · ទស្សនាចំការតែ កាហ្វេ នៅកោះត្រល់ ហើយត្រលប់មកភ្នំពេញវិញ

    06:00 - 08:00 អាហារពេលព្រឹក និង Check-out ពីសណ្ឋាគារ 08:00 - 08:30 ធ្វើដំណើរតាមរថយន្តធំទៅទស្សនាចំការតែ និង កាហ្វេ នៅកោះត្រល់ 08:30 - 11:30 ទស្សនា និង សិក្សាពីបច្ចេកទេសកសិកម្មដាំដុះ តែ និង កាហ្វេ នៅកោះត្រល់ ហើយញាំអាហារថ្ងៃត្រង់ 11:30 - 12:30: ធ្វើដំណើរមកផែសាឡាងនៅកោះត្រល់ 13:00 - 16:00: ធ្វើដំណើរតាមសាឡាងមកកាន់ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម 16:00 - 17:00: បំពេញបែបបទឆ្លងព្រំដែនមកកម្ពុជាវិញ 17:00-21:00: ធ្វើដំណើរតាមរថយន្តក្រុងពីកំពត មក ភ្នំពេញវិញ

ដំណើរទស្សនកិច្ចពាណិជ្ជកម្ម កាហ្វេ តែ នំ លក់រាយ និង Franchise ទៅវៀតណាម ២០២៦

តម្លៃច្បាស់តែមួយ

$350ក្នុងម្នាក់
16 កៅអីនៅសល់
បិទការចុះឈ្មោះក្នុងរយៈពេល
–ថ្ងៃ
–ម៉ោង
–នាទី
–វិនាទី
  • ឡានក្រុង VIP ភ្នំពេញ-ហូជីមិញ ជើងហោះហើរទៅកោះត្រល់ កប៉ាល់ និងឡានក្រុងត្រលប់មកវិញ
  • សណ្ឋាគារ ៣ យប់ បន្ទប់ Twin
  • សំបុត្រចូលពិព័រណ៍ទាំងអស់
  • ទស្សនារោងចក្រ និងទីផ្សារបោះដុំ
  • ទស្សនាចំការតែ និងកាហ្វេ នៅកោះត្រល់
  • មគ្គុទ្ទេសក៍ ៣ ភាសា (ខ្មែរ / អង់គ្លេស / វៀតណាម)
ជជែកជាមួយយើងតាម Telegram

មិនបង់ប្រាក់ថ្ងៃនេះ · បង់ក្រោយការហៅបញ្ជាក់

ការកក់របស់លោកអ្នកគ្មានហានិភ័យ

លោកអ្នកមិនបង់អ្វីទាំងអស់ រហូតដល់បាននិយាយជាមួយក្រុមការងារ និងសម្រេចថាដំណើរនេះសមនឹងអាជីវកម្មលោកអ្នក។ បើ KHB Events លុបចោលដំណើរ ប្រតិភូទាំងអស់ទទួលប្រាក់វិញពេញ។

  • មិនបង់ប្រាក់ថ្ងៃនេះ៖ កក់ដោយឈ្មោះ និងលេខទូរស័ព្ទប៉ុណ្ណោះ
  • វិក្កយបត្រពន្ធផ្លូវការ និងកាលវិភាគពេញលេញ ផ្ញើតាម Telegram
  • សងប្រាក់វិញពេញ បើអ្នករៃបចំលុបចោលដំណើរ

កក់ក្នុង ៣ ជំហាន។ មិនបង់ប្រាក់ថ្ងៃនេះ។

  1. កក់កៅអីលោកអ្នក

    បំពេញឈ្មោះ និងលេខទូរស័ព្ទខាងក្រោម។ កៅអីរក្សាទុកភ្លាម។ មិនបង់ប្រាក់ថ្ងៃនេះ។

  2. និយាយជាមួយ Sovann Meas

    Sovann Meas ទូរស័ព្ទមកក្នុង ១៥ នាទី ឆ្លើយរាល់សំណួរ និងផ្ញើវិក្កយបត្រ និងកាលវិភាគតាម Telegram។

  3. រៀបចំលិខិតឆ្លងដែន

    ថ្ងៃ 29 តុលា 2026 លោកអ្នកគ្រាន់តែយកលិខិតឆ្លងដែនមក។ ឡានក្រុង ជើងហោះហើរ សណ្ឋាគារ ឡានដឹកជញ្ជូន សំបុត្រពិព័រណ៍ និងរោងចក្រ រៀបចំរួចរាល់។

កក់កៅអីរបស់លោកអ្នក

Sovann Meas calls you within 15 minutes. Nothing to pay today.

$350ក្នុងម្នាក់
16 កៅអីនៅសល់
បិទការចុះឈ្មោះក្នុងរយៈពេល
–ថ្ងៃ
–ម៉ោង
–នាទី
–វិនាទី

ចង់ជជែកជាង? ផ្ញើសារមកយើងតាម Telegram

សំណួរដែលម្ចាស់អាជីវកម្មសួរមុនកក់

តើខ្ញុំត្រូវការវីសាទៅវៀតណាមទេ?

អ្នកកាន់លិខិតឆ្លងដែនកម្ពុជា ចូលវៀតណាមដោយគ្មានវីសារហូតដល់ ៣០ ថ្ងៃ។ ក្រុមការងារយើងរៃបចំឯកសារចូលប្រទេស និងគយជូន។

តើខ្ញុំត្រូវបង់ប្រាក់ថ្ងៃនេះទេ?

ទេ។ លោកអ្នកកក់ដោយឈ្មោះ និងលេខទូរស័ព្ទ។ Sovann Meas ទូរស័ព្ទមកក្នុង ១៥ នាទី ហើយលោកអ្នកបង់តៃក្រោយជើងហោះហើរ សណ្ឋាគារ និងកាលវិភាគរោងចក្របានបញ្ជាក់។

តើក្រុមហ៊ុនខ្ញុំអាចទទួលវិក្កយបត្រផ្លូវការទេ?

បាន។ យើងចេញវិក្កយបត្រពន្ធផ្លូវការសម្រាប់ក្រុមហ៊ុន។ សូមស្នើតាម Telegram ឬក្នុងការហៅបញ្ជាក់។

តើបន្ទប់សណ្ឋាគារជាបន្ទប់ឯកជនទេ?

តម្លៃរួមបញ្ចូលបន្ទប់ Twin ឬ Double រួមគ្នា។ បើចង់បានបន្ទប់តៃម្នាក់ សូមប្រាប់អ្នកសម្របសម្រួល យើងរៃបចំជូនក្នុងថ្លៃបន្ថែមតិចតួច។

បើកៅអីអស់មុនខ្ញុំសម្រេចចិត្ត?

កៅអី 30 អ្នកមកមុនបានមុន។ កៅអីដែលបានកក់ រក្សាទុកសម្រាប់ប្រតិភូនោះ។ អ្នកមកក្រោយចូលបញ្ជីរង់ចាំ ហើយកៅអីអាចមិនទំនេរឡើងវិញ។

តើអ្វីមិនរួមបញ្ចូលក្នុងតម្លៃ?

អាហារថ្ងៃត្រង់ និងពេលល្ងាច SIM វៀតណាម ធានារ៉ាប់រងដំណើរ ការទិញឥវ៉ាន់ផ្ទាល់ខ្លួន តាក់ស៊ីផ្ទាល់ខ្លួន និងបន្ទប់តែម្នាក់ឯង (+$25 ក្នុងមួយយប់)។ ការរៀបចំដំណើរផ្សេងទៀតទាំងអស់រួមបញ្ចូល។

តើអាចដកប្រាក់វិញក្រោយបង់ទេ?

មិនមានទេ។ ប្រសិនបើការស្នើរសុំលុបចោលការចុះឈ្មោះ បណ្តាលមកពីបញ្ហារបស់អតិថិជនខ្លួនឯង មិនមានការទូទាត់ថវិកាត្រលប់មកវិញទេ។

តើខ្ញុំត្រូវចេះអង់គ្លេស ឬវៀតណាមទេ?

ទេ។ មគ្គុទ្ទេសក៍ចេះខ្មែរ អង់គ្លេស និងវៀតណាម អង្គុយក្បែរលោកអ្នករាល់កិច្ចប្រជុំ និងការចរចា។

តើអាចនាំដៃគូ ឬបុគ្គលិកមកជាមួយទេ?

បាន។ ម្នាក់យកកៅអីមួយក្នុងតម្លៃដូចគ្នា។ សូមប្រាប់អ្នកសម្របសម្រួល ដើម្បីរៃបចំកៅអី និងបន្ទប់ជិតគ្នា។

តើលិខិតឆ្លងដែនខ្ញុំនៅមានសុពលភាពគ្រប់គ្រាន់ទេ?

វៀតណាមតម្រូវសុពលភាពយ៉ាងតិច ៦ ខៃពីថ្ងៃចូលប្រទេស។ សូមពិនិត្យថ្ងៃផុតកំណត់មុនកក់។

ហេតុអ្វីមានអតិថិជនជាច្រើនចូលរួម

ស្វែងយល់ពីវិស័យនាំំមុខគេរបស់វៀតណាម

កាហ្វេ តែ និង វិស័យលក់រាយ គឺជាវិស័យនាំមុខគេដ៏សំខាន់សម្រាប់សេដ្ឋកិច្ចវៀតណាម។

ទាក់ទងផ្ទាល់ជាមួយអ្នកបោះដុំ

ជួបផ្ទាល់ជាមួយ រោងចក្រ និង អ្នកបោះដុំ ដែលអាចជួយកាត់បន្ថយការចំណាយថ្លៃដើមនាំចូលផលិតផលបានច្រើន។

ទស្សនាតំបន់ទេសចរណ៍ពិសេសៗនៅវៀតណាម

ក្រៅពីទទួលបានឱកាសអាជីវកម្ម លោកអ្នកក៏នៅមានពេលដើរកម្សាន្តបន្ធូរអារម្មណ៍នៅទីក្រុងហូជីមិញ និងកោះត្រល់ផងដែរ។

ថ្មី

ត្រលប់មកផ្ទះវិញជាមួយអ្នកផ្គត់ផ្គង់ មិនមែនគ្រា់ន់តែរូបថត។

កម្មវិធីដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងសម្រាប់លោកអ្នកដែលចង់ស្វែងរកឱកាសអាជីវកម្ម ទាក់ទងនឹងវិស័យ កាហ្វេ តែ នំ លក់រាយ និង Franchise នៅប្រទេសវៀតណាម។

ជជែកតាម Telegram
$350ក្នុងម្នាក់

មិនបង់ប្រាក់ថ្ងៃនេះ

លក្ខខណ្ឌ និង ការអនុវត្តន៍ទូទៅ

សូមអានមុនពេលចុះឈ្មោះ។

កែប្រែចុងក្រោយ៖ 20 កញ្ញា 2026

1. ការកក់ និង ការបង់ប្រាក់

ការកក់មានសុពលភាពនៅពេលបង់ប្រាក់កក់ 50% ($175 នៃ $350) បន្ទាប់ពីយើងបញ្ជាក់កន្លែងរបស់លោកអ្នក។ ប្រាក់ដែលនៅសល់ 50% ត្រូវទូទាត់យ៉ាងតិច ១០ ថ្ងៃមុនថ្ងៃចេញដំណើរ។

2. ការ លុបចោល និងការសងប្រាក់វិញ

ប្រសិនបើអតិថិជន ស្នើរសុំលុបចោលការចុះឈ្មោះ ដោយសារហេតុផលផ្ទាល់ខ្លួន ខណៈបានទូទាត់ប្រាក់រួចហើយ នោះអ្នករៀបចំកម្មវិធីរក្សាសិទិ្ធមិនសងប្រាក់ត្រលប់ទៅវិញនោះទេ។ ប៉ុន្តែប្រសិនបើអ្នករៀបចំមិនទាន់់បានកក់សំបុត្រយន្តហោះនោះទេ អតិថិជនអាចស្នើរប្តូរអ្នកចូលរួមជំនួសបាន ជាមួយនឹងថ្លៃចុះឈ្មោះដដែល។

3. ការផ្លាស់ប្តូរកម្មវិធី

អតិថិជនត្រូវតែគោរពតាម កម្មវិធី កាលវិភាគ ដែលរៀបចំដោយ ក្រុមហ៊ុន និង មគ្គុទេសន៍ទេសចរណ៍ សម្រាប់កម្មវិធីទាំងមូល។ ប៉ុន្តែក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលវិភាគ និង កម្មវិធីមួយចំនួនអាស្រ័យលើអាកាសធាតុ ជើងហោះហើរ និង ស្ថានភាពផ្សេងៗដែលកើតឡើង។

4. ឯកសារធ្វើដំណើរ

លិខិតឆ្លងដែនរបស់អតថិជន ត្រូវតែមានសុពលភាពយ៉ាងតិច៦ខែ រាប់ចាប់ពីថ្ងៃធ្វើដំណើរទៅ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិប្រមូលពន្ថបង់លើព្រលានយន្តហោះនៅកម្ពុជាចំនួន $7 ពីអតិថិជន។

5. ល័ក្ខខណ្ឌផ្សេងៗទៀត

សម្រាប់ការស្នើរគេងបន្ទប់ម្នាក់ឯង ឫ អតិថិជនត្រូវគេងម្នាក់ឯង ដោយមានអតិថិជនផ្សេងទៀតអាចគេងជាមួយបាន ត្រូវបន្ថែមចំណាយ $25/យប់។

ចង់និយាយមុនមែនទេ?

ឆ្លើយតបក្នុង ១៥ នាទី ក្នុងម៉ោងធ្វើការ។

$350ក្នុងម្នាក់
16 កៅអីនៅសល់
បិទការចុះឈ្មោះក្នុងរយៈពេល
–ថ្ងៃ
–ម៉ោង
–នាទី
–វិនាទី

មិនបង់ប្រាក់ថ្ងៃនេះ · កៅអីរក្សាទុកភ្លាម · អ្នកសម្របសម្រួលឆ្លើយក្នុង ១៥ នាទី

$350ក្នុងម្នាក់
ជជែកជាមួយយើងតាម Telegram