ប្រតិភូ B2B ពីកម្ពុជាទៅវៀតណាម · 29 តុលា-1 វិច្ឆិកា 2026
ដំណើរទស្សនៈកិច្ចពាណិជ្ជកម្មពិសេស: តែ កាហ្វេ ដុតនំ ការលក់រាយ និង ហ្រេនឆាយនៅវៀតណាម
៤ ថ្ងៃ នៅហូជីមិញ និងកោះត្រល់ ២៩ តុលា - ១ វិច្ឆិកា ២០២៦៖ ពិព័រណ៍កាហ្វេ តែ នំ លក់រាយ និង Franchise ទស្សនាចម្ការកាហ្វេ និងម៉ាកសម្រាប់ Franchise មកកម្ពុជា។ ឈប់ទទួលចុះឈ្មោះ ១០ តុលា ឬគ្រប់ ៣០ នាក់។
- តម្លៃ
- $350
- ក្នុងម្នាក់
- កាលបរិច្ឆេទ
- 29 តុលា 2026 – ១ វិច្ឆិកា 2026
- 4 ថ្ងៃ
- បានបិទការចុះឈ្មោះ
- 10 តុលា 2026
- កៅអី
- នៅសល់ 16 ក្នុងចំណោម 30
មូលហេតុលោកអ្នកគួរចូលរួមកម្មវិធីទស្សនកិច្ចនេះ?
មុននឹងមើលតម្លៃ សូមមើលអ្វីដែលត្រឡប់មកជាមួយលោកអ្នក។ ទាំងនេះមិនអាចទិញបានពីរូបថត ឬតាមឈ្មួញកណ្តាលឡើយ។
ទិញពីប្រភពផ្ទាល់ កាត់បន្ថយ ២៥ ដល់ ៣៥% ពីតម្លៃឈ្មួញកណ្តាល។ ការចរចាកុងតឺន័រតែមួយ អាចសងថ្លៃដំណើរទាំងមូល។
ដើរមើលរោងចក្រ មើលបន្ទប់ត្រួតពិនិត្យគុណភាព និងជួបអ្នកផ្គត់ផ្គង់ផ្ទាល់ មុនផ្ទេរប្រាក់មួយដុល្លារ។
ចុះកិច្ចសន្យាចែកចាយសម្រាប់កម្ពុជា មុនអ្នកនាំចូលផ្សេងចុះជាមួយអ្នកផ្គត់ផ្គង់ដូចគ្នា។
ពិព័រណ៍អន្តរជាតិ 3 ក្នុងដំណើរតែមួយ។ ឃើញផលិតផល ការវេចខ្ចប់ និងបច្ចេកវិទ្យាលក់រាយ ២០២៦ មុនគូប្រកួត។
ពិព័រណ៍ ២ ថ្ងៃ និងទស្សនារោងចក្រ បន្ទាប់មកទីក្រុងហូ ជីមិញ និងកោះត្រល់។ លោកអ្នកត្រឡប់មកជាមួយកិច្ចព្រមព្រៀង និងការសម្រាក។
ការដើរមើលទីផ្សារបរទេស បង្ហាញលោកអ្នកថាវិស័យកាហ្វេ និងលក់រាយកម្ពុជាកំពុងទៅទិសណា និងរបៀបពង្រឹងអាជីវកម្មនៅផ្ទះ។
ហេតុអ្វីអ្នកនាំចូលដែលទិញតាមអនឡាញ បង់ថ្លៃជាងរហូតដល់ ៣៥%
ដំណើរនេះដោះស្រាយបញ្ហាទាំង ៣ ក្នុង ៤ ថ្ងៃ៖ លោកអ្នកដើរមើលរោងចក្រ ចរចាផ្ទាល់ដោយមានមគ្គុទ្ទេសក៍ ៣ ភាសានៅក្បែរ និងចាប់តម្លៃផ្ទាល់ពីរោងចក្រ មុនហោះត្រឡប់មកផ្ទះ។
ឈ្មួញកណ្តាល និងអ្នកលក់បន្ត បន្ថែម ២៥ ដល់ ៣៥% លើរាល់ការបញ្ជាទិញ មុនទំនិញមកដល់ឃ្លាំងលោកអ្នក។
គ្មានភាសារួម កិច្ចព្រមព្រៀងបាត់បង់ក្នុងការបកប្រែ ហើយលោកអ្នកមិនអាចដឹងថាណាជារោងចក្រពិត ណាជាឈ្មួញកាន់កាតាឡុក។
បញ្ជាទិញតាមរូបថត រួចរង់ចាំសំណាង។ គ្មានរោងចក្រ គ្មានបន្ទប់ QC គ្មានការចរចា MOQ ផ្ទាល់ គ្មានទំនាក់ទំនង។
នរណាខ្លះគួរចូលរួមកម្មវិធីទស្សនកិច្ចនេះ
កម្មវិធីត្រូវបានរៀបចំឡើង សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកសម្រេចចិត្ត ដែលអាចចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់នៅនឹងកន្លែង។ បើលោកអ្នកគ្រាន់តែចង់ដើរកំសាន្ត លោកអ្នកអាចស្វែងរកក្រុមហ៊ុនទេសចរណ៍ណាផ្សេងល្អជាង។
ម្ចាស់ហាង តែ កាហ្វេ ម្ចាស់ហាងនំ Bakery និងភោជនីយដ្ឋាន ដែលចង់ស្វែងរកប្រភពទំនិញបោះដុំផ្ទាល់ពីរោងចក្រនៅវៀតណាម និង អន្តរជាតិ
តែ និងកាហ្វេនៅវៀតណាម ស៊ីរ៉ូ ការវេចខ្ចប់ ម៉ាស៊ីនកាហ្វេពាណិជ្ជកម្ម និងឧបករណ៍ឆុង ក្នុងតម្លៃរោងចក្រ។
សិទ្ធិចែកចាយផ្តាច់មុខ តម្លៃបោះដុំផ្ទាល់ពីរោងចក្រ និងភាពជាដៃគូ OEM/ODM។
ម៉ាកហ្វ្រេនឆាយវៀតណាម និងអន្តរជាតិ គំនិតភេសជ្ជៃថ្មី និងម៉ូដែលលក់រាយដែលគួរនាំមកកម្ពុជា។
មានឳកាសនាំចូលប្រេន តែ កាហ្វេ នំ ល្អៗ ដែលមានប្រភពមកពីវៀតណាម និងទូទាំងពិភពលោក មកកាន់ទីផ្សារកម្ពុជាមុនគេ។
កម្មវិធីទស្សនកិច្ចពិសេសពិតជាសាកសម សម្រាប់លោកអ្នកដែលមានអាជីវកម្មពាក់ព័ន្ធ នឹងហ្រេនឆាយ ដែលមានបំណងចង់នាំចូលប្រេនល្បីៗពីវៀតណាមកទីផ្សារកម្ពុជាផងដែរ។
សេវាកម្មចំនួន11 ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់នេះ
អ្វីៗខាងក្រោមរួមក្នុងតម្លៃកៅអីរបស់លោកអ្នក។ បើកក់ដោយខ្លួនឯងម្តងមួយៗ ដំណើរដូចគ្នាអស់ប្រាក់ច្រើនជាង និងពេលវេលារាប់សប្តាហ៍។
រួមក្នុងតម្លៃសំបុត្រ
- សំបុត្រយន្តហោះ ពី ភ្នំពេញ ទៅ ទីក្រុងហូជីមិញ
- សណ្ឋាគារ ៣ យប់: បន្ទប់ Twin នៅទីក្រុងហូជីមិញ និង កោះត្រល់។
- អាហារពេលព្រឹករាល់ថ្ងៃ: ប៉ូហ្វេនៅសណ្ឋាគាររាល់ព្រឹក។
- ឡានក្រុងឯកជនម៉ាស៊ីនត្រជាក់: រាល់ពិព័រណ៍ រោងចក្រ ទស្សនា និងការដឹកជញ្ជូននៅវៀតណាម។
- មគ្គុទ្ទេសក៍អាជីវកម្ម ៣ ភាសា: ខ្មែរ អង់គ្លេស វៀតណាម នៅក្បែរលោកអ្នករាល់កិច្ចប្រជុំ។
- កាតចុះឈ្មោះចូលរួមពិព័រណ៍ទាំងអស់
- ជំនួយច្រកព្រំដែន និងគយ: ឯកសារចូលប្រទេស និងអន្តោប្រវេសន៍ រៀបចំជូន។
- ទស្សនារោងចក្រ និងទីផ្សារបោះដុំ: រោងចក្រកែច្នៃកាហ្វេ តែ និងមជ្ឈមណ្ឌលលក់ដុំ។
- សំបុត្រយន្តហោះពីទីក្រុងហូជិមិញ ទៅកោះត្រល់។
- សំបុត្រជិះសាឡាងពីកោះត្រល់ មកព្រំដែនអន្តរជាតិព្រែកចាក
- រថយន្តក្រុងពីខេត្តគំពត មក ភ្នំពេញ
មិនរួមបញ្ចូល
- អាហារថ្ងៃត្រង់ និងពេលល្ងាចក្រៅកម្មវិធី
- SIM នៅវៀតណាម។
- ធានារ៉ាប់រងការធ្វើដំណើរ។
- ការទិញឥវ៉ាន់ផ្ទាល់ខ្លួន។
- បន្ទប់តែម្នាក់៖ បន្ថែម $25 ក្នុងមួយយប់ (តម្លៃគឺបន្ទប់ពីរនាក់)។
- ការចាយលើការជិះតាក់ស៊ីផ្ទាល់ខ្លួន
សរុប បើរៀបចំដោយខ្លួនឯង: $910+
កាលវិភាគលម្អិតរបស់កម្មវិធី
- 6:00–6:30ជួបជុំគ្នា និង ញាំអាហារពេលព្រឹកនៅចំណតរថយន្តវិរៈប៊ុនថាំសាខាស្ថានទូតបារាំង
- 7:00-12:00: ចេញដំណើរពីភ្នំពេញទៅព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ
- 12:00-13:00: បំពេញបែនបទអន្តោប្រវែសន៍ចូលប្រទេសវៀតណាម
- 13:00–14:00ញាំអាហារថ្ងៃត្រង់លើរថយន្តក្រុងដែលផ្តល់ជូនដោយក្រុមហ៊ុន វីរៈប៊ុនថាំ
- 15:00-17:00: មកដល់ទីក្រុងហូជីមិញ និងចូល Check-in សណ្ឋាគារ ហើយសម្រាកបន្តិច
- 17:00–22:00ដើរលេងពេលយប់និងញាំអាហារពេលល្ងាចនៅទីក្រុងហូជីមិញ
- 08:00–09:00អាហារពេលព្រឹកនៅសណ្ឋាគារ
- 09:00–09:30ធ្វើដំណើរតាមឡានក្រុងទៅសាលពិព័រណ៍សៃហ្គន
- 10:00–12:00ទស្សនាពិព័រណ៍ Coffee Expo Vietnam 2026 and Vietnam International Coffee-Tea-Bakery 2026
- 12:00–13:00អាហារថ្ងៃត្រង់នៅមជ្ឈមណ្ឌលពិព័រណ៍
- 13:00–17:00ទស្សនាពិព័រណ៍ Vietnam International Retailtech & Franchise Show 2026
- 17:00–18:00ត្រឡប់ទៅសណ្ឋាគារវិញ និង សម្រាក
- 18:00–22:00ដើរទស្សនាផ្សារទំនើបនៅទីក្រុងហូ ជិមិញ និង ញាំអាហារប្លែកៗ
- 08:00–09:00អាហារពេលព្រឹកនៅសណ្ឋាគារ
- 09:00- 09:30: ធ្វើដំណើារតាមរថយន្តក្រុងទៅការរិយាល័យពាណិជ្ជកម្មកម្ពុជា-វៀតណាម
- 10:00- 12:00: ជំនួបអាជីវកម្មជាមួយអ្នកផ្តត់ផ្គង់ និង បោះដុំលើវិស័យ តែ កហ្វេ និង ហ្រេនឆាយនៅវៀតណាម
- 12:00-13:00: ធ្វើដំណើរទៅអាកាសយាន្ដដ្ឋានអន្តរជាតិ តាំង សុន ញាត
- 13:00-14:00: ញាំអាហារថ្ងៃត្រង់នៅអាកាសយាន្ដដ្ឋាន ហើយសម្រាកបន្តិច
- 14:30-16:30: Check-in នៅអាកាសយានដ្ឋាន
- 16:30-17:30: ហោះពីទីក្រុងហូជិមិញ ទៅ កោះត្រល់
- 18:30-19:30: ចូលCheck-in នៅសណ្ឋាគារ និង សម្រាកបន្តិច
- 20:00-22:00: ទស្សនាតំបន់ទេសចរណ៍ពេលរាត្រីនិងញាំអាហារសមុទ្រនៅកោះត្រល់
- 06:00–08:00អាហារពេលព្រឹក និង Check-out ពីសណ្ឋាគារ
- 08:00–08:30ធ្វើដំណើរតាមរថយន្តធំទៅទស្សនាចំការតែ និង កាហ្វេ នៅកោះត្រល់
- 08:30–11:30ទស្សនា និង សិក្សាពីបច្ចេកទេសកសិកម្មដាំដុះ តែ និង កាហ្វេ នៅកោះត្រល់ ហើយញាំអាហារថ្ងៃត្រង់
- 11:30- 12:30: ធ្វើដំណើរមកផែសាឡាងនៅកោះត្រល់
- 13:00- 16:00: ធ្វើដំណើរតាមសាឡាងមកកាន់ព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម
- 16:00- 17:00: បំពេញបែបបទឆ្លងព្រំដែនមកកម្ពុជាវិញ
- 17:00-21:00: ធ្វើដំណើរតាមរថយន្តក្រុងពីកំពត មក ភ្នំពេញវិញ
តម្លៃច្បាស់តែមួយ
- ឡានក្រុង VIP ភ្នំពេញ-ហូជីមិញ ជើងហោះហើរទៅកោះត្រល់ កប៉ាល់ និងឡានក្រុងត្រលប់មកវិញ
- សណ្ឋាគារ ៣ យប់ បន្ទប់ Twin
- សំបុត្រចូលពិព័រណ៍ទាំងអស់
- ទស្សនារោងចក្រ និងទីផ្សារបោះដុំ
- ទស្សនាចំការតែ និងកាហ្វេ នៅកោះត្រល់
- មគ្គុទ្ទេសក៍ ៣ ភាសា (ខ្មែរ / អង់គ្លេស / វៀតណាម)
មិនបង់ប្រាក់ថ្ងៃនេះ · បង់ក្រោយការហៅបញ្ជាក់
ការកក់របស់លោកអ្នកគ្មានហានិភ័យ
លោកអ្នកមិនបង់អ្វីទាំងអស់ រហូតដល់បាននិយាយជាមួយក្រុមការងារ និងសម្រេចថាដំណើរនេះសមនឹងអាជីវកម្មលោកអ្នក។ បើ KHB Events លុបចោលដំណើរ ប្រតិភូទាំងអស់ទទួលប្រាក់វិញពេញ។
- មិនបង់ប្រាក់ថ្ងៃនេះ៖ កក់ដោយឈ្មោះ និងលេខទូរស័ព្ទប៉ុណ្ណោះ
- វិក្កយបត្រពន្ធផ្លូវការ និងកាលវិភាគពេញលេញ ផ្ញើតាម Telegram
- សងប្រាក់វិញពេញ បើអ្នករៃបចំលុបចោលដំណើរ
កក់ក្នុង ៣ ជំហាន។ មិនបង់ប្រាក់ថ្ងៃនេះ។
- 1កក់កៅអីលោកអ្នក
បំពេញឈ្មោះ និងលេខទូរស័ព្ទខាងក្រោម។ កៅអីរក្សាទុកភ្លាម។ មិនបង់ប្រាក់ថ្ងៃនេះ។
- 2និយាយជាមួយ Sovann Meas
Sovann Meas ទូរស័ព្ទមកក្នុង ១៥ នាទី ឆ្លើយរាល់សំណួរ និងផ្ញើវិក្កយបត្រ និងកាលវិភាគតាម Telegram។
- 3រៀបចំលិខិតឆ្លងដែន
ថ្ងៃ 29 តុលា 2026 លោកអ្នកគ្រាន់តែយកលិខិតឆ្លងដែនមក។ ឡានក្រុង ជើងហោះហើរ សណ្ឋាគារ ឡានដឹកជញ្ជូន សំបុត្រពិព័រណ៍ និងរោងចក្រ រៀបចំរួចរាល់។
សំណួរដែលម្ចាស់អាជីវកម្មសួរមុនកក់
- តើខ្ញុំត្រូវការវីសាទៅវៀតណាមទេ?
- អ្នកកាន់លិខិតឆ្លងដែនកម្ពុជា ចូលវៀតណាមដោយគ្មានវីសារហូតដល់ ៣០ ថ្ងៃ។ ក្រុមការងារយើងរៃបចំឯកសារចូលប្រទេស និងគយជូន។
- តើខ្ញុំត្រូវបង់ប្រាក់ថ្ងៃនេះទេ?
- ទេ។ លោកអ្នកកក់ដោយឈ្មោះ និងលេខទូរស័ព្ទ។ Sovann Meas ទូរស័ព្ទមកក្នុង ១៥ នាទី ហើយលោកអ្នកបង់តៃក្រោយជើងហោះហើរ សណ្ឋាគារ និងកាលវិភាគរោងចក្របានបញ្ជាក់។
- តើក្រុមហ៊ុនខ្ញុំអាចទទួលវិក្កយបត្រផ្លូវការទេ?
- បាន។ យើងចេញវិក្កយបត្រពន្ធផ្លូវការសម្រាប់ក្រុមហ៊ុន។ សូមស្នើតាម Telegram ឬក្នុងការហៅបញ្ជាក់។
- តើបន្ទប់សណ្ឋាគារជាបន្ទប់ឯកជនទេ?
- តម្លៃរួមបញ្ចូលបន្ទប់ Twin ឬ Double រួមគ្នា។ បើចង់បានបន្ទប់តៃម្នាក់ សូមប្រាប់អ្នកសម្របសម្រួល យើងរៃបចំជូនក្នុងថ្លៃបន្ថែមតិចតួច។
- បើកៅអីអស់មុនខ្ញុំសម្រេចចិត្ត?
- កៅអី 30 អ្នកមកមុនបានមុន។ កៅអីដែលបានកក់ រក្សាទុកសម្រាប់ប្រតិភូនោះ។ អ្នកមកក្រោយចូលបញ្ជីរង់ចាំ ហើយកៅអីអាចមិនទំនេរឡើងវិញ។
- តើអ្វីមិនរួមបញ្ចូលក្នុងតម្លៃ?
- អាហារថ្ងៃត្រង់ និងពេលល្ងាច SIM វៀតណាម ធានារ៉ាប់រងដំណើរ ការទិញឥវ៉ាន់ផ្ទាល់ខ្លួន តាក់ស៊ីផ្ទាល់ខ្លួន និងបន្ទប់តែម្នាក់ឯង (+$25 ក្នុងមួយយប់)។ ការរៀបចំដំណើរផ្សេងទៀតទាំងអស់រួមបញ្ចូល។
- តើអាចដកប្រាក់វិញក្រោយបង់ទេ?
- មិនមានទេ។ ប្រសិនបើការស្នើរសុំលុបចោលការចុះឈ្មោះ បណ្តាលមកពីបញ្ហារបស់អតិថិជនខ្លួនឯង មិនមានការទូទាត់ថវិកាត្រលប់មកវិញទេ។
- តើខ្ញុំត្រូវចេះអង់គ្លេស ឬវៀតណាមទេ?
- ទេ។ មគ្គុទ្ទេសក៍ចេះខ្មែរ អង់គ្លេស និងវៀតណាម អង្គុយក្បែរលោកអ្នករាល់កិច្ចប្រជុំ និងការចរចា។
- តើអាចនាំដៃគូ ឬបុគ្គលិកមកជាមួយទេ?
- បាន។ ម្នាក់យកកៅអីមួយក្នុងតម្លៃដូចគ្នា។ សូមប្រាប់អ្នកសម្របសម្រួល ដើម្បីរៃបចំកៅអី និងបន្ទប់ជិតគ្នា។
- តើលិខិតឆ្លងដែនខ្ញុំនៅមានសុពលភាពគ្រប់គ្រាន់ទេ?
- វៀតណាមតម្រូវសុពលភាពយ៉ាងតិច ៦ ខៃពីថ្ងៃចូលប្រទេស។ សូមពិនិត្យថ្ងៃផុតកំណត់មុនកក់។
ហេតុអ្វីមានអតិថិជនជាច្រើនចូលរួម
កាហ្វេ តែ និង វិស័យលក់រាយ គឺជាវិស័យនាំមុខគេដ៏សំខាន់សម្រាប់សេដ្ឋកិច្ចវៀតណាម។
ជួបផ្ទាល់ជាមួយ រោងចក្រ និង អ្នកបោះដុំ ដែលអាចជួយកាត់បន្ថយការចំណាយថ្លៃដើមនាំចូលផលិតផលបានច្រើន។
ក្រៅពីទទួលបានឱកាសអាជីវកម្ម លោកអ្នកក៏នៅមានពេលដើរកម្សាន្តបន្ធូរអារម្មណ៍នៅទីក្រុងហូជីមិញ និងកោះត្រល់ផងដែរ។
លក្ខខណ្ឌ និង ការអនុវត្តន៍ទូទៅ
សូមអានមុនពេលចុះឈ្មោះ។
កែប្រែចុងក្រោយ: 20 កញ្ញា 2026
- ការកក់ និង ការបង់ប្រាក់
ការកក់មានសុពលភាពនៅពេលបង់ប្រាក់កក់ 50% ($175 នៃ $350) បន្ទាប់ពីយើងបញ្ជាក់កន្លែងរបស់លោកអ្នក។ ប្រាក់ដែលនៅសល់ 50% ត្រូវទូទាត់យ៉ាងតិច ១០ ថ្ងៃមុនថ្ងៃចេញដំណើរ។
- ការ លុបចោល និងការសងប្រាក់វិញ
ប្រសិនបើអតិថិជន ស្នើរសុំលុបចោលការចុះឈ្មោះ ដោយសារហេតុផលផ្ទាល់ខ្លួន ខណៈបានទូទាត់ប្រាក់រួចហើយ នោះអ្នករៀបចំកម្មវិធីរក្សាសិទិ្ធមិនសងប្រាក់ត្រលប់ទៅវិញនោះទេ។ ប៉ុន្តែប្រសិនបើអ្នករៀបចំមិនទាន់់បានកក់សំបុត្រយន្តហោះនោះទេ អតិថិជនអាចស្នើរប្តូរអ្នកចូលរួមជំនួសបាន ជាមួយនឹងថ្លៃចុះឈ្មោះដដែល។
- ការផ្លាស់ប្តូរកម្មវិធី
អតិថិជនត្រូវតែគោរពតាម កម្មវិធី កាលវិភាគ ដែលរៀបចំដោយ ក្រុមហ៊ុន និង មគ្គុទេសន៍ទេសចរណ៍ សម្រាប់កម្មវិធីទាំងមូល។ ប៉ុន្តែក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលវិភាគ និង កម្មវិធីមួយចំនួនអាស្រ័យលើអាកាសធាតុ ជើងហោះហើរ និង ស្ថានភាពផ្សេងៗដែលកើតឡើង។
- ឯកសារធ្វើដំណើរ
លិខិតឆ្លងដែនរបស់អតថិជន ត្រូវតែមានសុពលភាពយ៉ាងតិច៦ខែ រាប់ចាប់ពីថ្ងៃធ្វើដំណើរទៅ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិប្រមូលពន្ថបង់លើព្រលានយន្តហោះនៅកម្ពុជាចំនួន $7 ពីអតិថិជន។
- ល័ក្ខខណ្ឌផ្សេងៗទៀត
សម្រាប់ការស្នើរគេងបន្ទប់ម្នាក់ឯង ឫ អតិថិជនត្រូវគេងម្នាក់ឯង ដោយមានអតិថិជនផ្សេងទៀតអាចគេងជាមួយបាន ត្រូវបន្ថែមចំណាយ $25/យប់។
ចង់និយាយមុនមែនទេ?
ឆ្លើយតបក្នុង ១៥ នាទី ក្នុងម៉ោងធ្វើការ។
