សេអ៊ូល • ២៤-២៨ វិច្ឆិកា ២០២៦
ស្វែងរកដៃគូ និងអ្នកផ្គត់ផ្គង់នៅប្រទេសកូរ៉េ លើ៣វិស័យ ក្នុងដំណើរតែមួយ
៥ ថ្ងៃ នៅសេអ៊ូល ២៤-២៨ វិច្ឆិកា ២០២៦។ ពិព័រណ៍ ៣៖ សម្ភារៈបោះតង់ និងដំណើរកម្សាន្ត វ៉ែនតា សម្ភារៈការិយាល័យ និង Premium Gifts។ មគ្គុទេសក៍និយាយភាសាកូរ៉េ អង់គ្លេស និងខ្មែរ។
- តម្លៃ
- $799
- ក្នុងម្នាក់
- បានបិទការចុះឈ្មោះ
- 15 តុលា 2026
កម្មវិធីនេះសម្រាប់លោកអ្នកដែលស្វែងរក
លោកអ្នកដែលចង់ស្វែងរក ផលិតផលបោះដុំលើ ៣ វិស័យធំៗ ពីប្រទេសកូរ៉េខាងត្បូងគឺ៖ សម្ភារៈបោះតង់ ផលិតផលការពារភ្នែក និង សម្ភារៈការិយាល័យ។
ផលិតផលបោះដុំពាក់ព័ន្ធនឹងសម្ភារៈបោះតង់ និងដំណើរកម្សាន្ត។
ផលិតផលបោះដុំពាក់ព័ន្ធនឹងវ៉ែនតា និងសម្ភារៈការពារភ្នែក។
សម្ភារៈការិយាល័យ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង Premium Gifts សម្រាប់អាជីវកម្ម។
កម្មវិធីនេះក៏សាកសមផងដែរ សម្រាប់លោកអ្នកដែលកំពុងស្វែងរកផលិតផលកូរ៉េលើគ្រប់វិស័យទៅបោះដុំបន្តនៅកម្ពុជា។
ពិព័រណ៍ពាណិជ្ជកម្ម ៣ នៅទីក្រុងសេអ៊ូល
តម្លៃរួមបញ្ចូលការចុះឈ្មោះចូលទស្សនាពិព័រណ៍។ សូមមើលព័ត៌មានបន្ថែមនៅគេហទំព័រផ្លូវការ។
ពិព័រណ៍ Korea International Optical Fair (KIOF) គឺជាវេទីកាដ៏អស្ចារ្យប្រចាំតំបន់អាស៊ី សម្រាប់ការទំនាក់ទំនងរវាង ផលិតករ ម្ចាស់ប្រេន អ្នកបោះដុំលក់រាយ និង អ្នកប្រើប្រាស់។ ព្រឹត្តិការណ៍នេះ បានផ្តល់ជូនអ្នកចូលរួមនូវការបង្ហាញអំពីផលិតផលឈានមុខគេនៅប្រទែសកូរ៉េខាងត្បូង ដែលជាទីផ្សារនាំមុខគេមួយប្រចាំតំបន់អាស៊ី ខណៈដែលបានក្លាយជាទីតាំងយុទ្ធសាស្រ្តទីផ្សារដែលធានានូវលទ្ធផលអាជីវកម្ម។
kopticsfair.com/en/kopticsfairen
ព្រឹត្តិការណ៍ GOCAF គឺជាវេទិកាដ៏មានឥទិ្ធពលជាងគេនៅកូរ៉េខាងត្បូងដែលផ្តោតលើវិស័យបោះតង់បែបកំសាន្ត។ កើតឡើងពីកំនើនដ៏គួរឲ្យកត់សម្គាល់នៃទីផ្សារបោះតង់ខាងក្រៅនៅប្រទេសកូរ៉េ GOCAF បានវិវត្តន៍ខ្លួនជាពិព័រណ៍ថ្នាក់ជាតិមួយប្រចាំកូរ៉េ ដែលមិនគ្រាន់តែបង្ហាញពីទិន្នាការរបស់វិស័យនេះនោះទេ ប៉ុន្តែក៏បានកំនត់ពីទិសដៅសម្រាប់ការច្នៃប្រឌិតនាពេលអនាគតផងដែរ។
gocaf.kr/eng
ព្រឹត្តិការណ៍ Korea Consumer Goods and Gifts Exhibition (Seol International Sourcing Fair) គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ដែលផ្តល់ជូនអ្នកទិញមកទូទាំងពិភពលោកនូវ អ្នកផ្គត់ផ្គង់ដែលមានគុណភាពខ្ពស់ពីតំបន់អាស៊ីខាងកើត។ ផលិតផលដែលដាក់តាំងបង្ហាញក្នុងកម្មវិធីនេះរួមមាន៖ សម្ភារៈការិយាល័យ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលគ្រឿងសម្អាង គ្រឿងអេឡិចត្រូនិច សម្ភារៈកុមារនិងមាតា និង Premiu
en.jufair.com/exhibition/seoul-sourcing-fair
តម្លៃតែមួយ រួមបញ្ចូលទាំងអស់ខាងលើ
- សំបុត្រយន្តហោះទៅមក និងសណ្ឋាគារ ៤ យប់
- អាហារពេលព្រឹក និងកាតជិះ MRT
- ការចុះឈ្មោះចូលពិព័រណ៍ និងមគ្គុទេសក៍ ៣ ភាសា
- ការជួយស្វែងរកអ្នកផ្គត់ផ្គង់នៅកូរ៉េ
ឈប់ទទួលចុះឈ្មោះត្រឹមថ្ងៃទី ១៥ តុលា ២០២៦ ឬពេលគ្រប់ចំនួនកំណត់ ៣០ នាក់។
ហេតុអ្វីអ្នកនាំចូលដែលទិញតាមអនឡាញ បង់ថ្លៃជាងរហូតដល់ ៣៥%
ដំណើរនេះដោះស្រាយបញ្ហាទាំង ៣ ក្នុង 5 ថ្ងៃ៖ លោកអ្នកដើរមើលរោងចក្រ ចរចាផ្ទាល់ដោយមានមគ្គុទ្ទេសក៍ ៣ ភាសានៅក្បែរ និងចាប់តម្លៃផ្ទាល់ពីរោងចក្រ មុនហោះត្រឡប់មកផ្ទះ។
ឈ្មួញកណ្តាល និងអ្នកលក់បន្ត បន្ថែម ២៥ ដល់ ៣៥% លើរាល់ការបញ្ជាទិញ មុនទំនិញមកដល់ឃ្លាំងលោកអ្នក។
គ្មានភាសារួម កិច្ចព្រមព្រៀងបាត់បង់ក្នុងការបកប្រែ ហើយលោកអ្នកមិនអាចដឹងថាណាជារោងចក្រពិត ណាជាឈ្មួញកាន់កាតាឡុក។
បញ្ជាទិញតាមរូបថត រួចរង់ចាំសំណាង។ គ្មានរោងចក្រ គ្មានបន្ទប់ QC គ្មានការចរចា MOQ ផ្ទាល់ គ្មានទំនាក់ទំនង។
អ្វីដែលតម្លៃរួមបញ្ចូល
រួមបញ្ចូល
- សំបុត្រយន្តហោះទៅមក ភ្នំពេញ-កូរ៉េខាងត្បូង
- ស្នាក់នៅសណ្ឋាគាររយៈពេល ៤យប់/5ថ្ងៃ
- អាហារពេលព្រឹកនៅសណ្ឋាគារ
- កាតជិះរទេះភ្លើងនៅកូរ៉េខាងត្បូង
- មគ្គុទេសនិយាយភាសារកូរ៉េ អង់គ្លេស និង ខ្មែរ
- ការចុះឈ្មោះចូលទស្សនាពិព័រណ៍ទាំងអស់
- ការជួយសម្រួលបែបបទអន្តោរប្រវែសន៍
- ការជួយស្វែងរកដៃគូផ្គត់ផ្គង់នៅកូរ៉េ
- ទស្សនាតំបន់ទេសចរណ៍មួយចំនួន
- សំបុត្រចូលទស្សនាពិព័រណ៍ទាំង៣
មិនរួមបញ្ចូល
- អាហារពេលថ្ងៃ និង ពេលល្ងាច
- ទិដ្ឋាការកូរ៉េ
- SIM កាត កូរ៉េ ឫ អ៊ីនធឺរណែត
- ការជិះតាក់ស៊ីសម្រាប់បំណងផ្ទាល់ខ្លួន
- ការទិញឥវ៉ាន់សម្រាប់ផ្ទាល់ខ្លួន
ហេតុអ្វីលោកអ្នកគួរចូលរួម
មុននឹងមើលតម្លៃ សូមមើលអ្វីដែលត្រឡប់មកជាមួយលោកអ្នក។ ទាំងនេះមិនអាចទិញបានពីរូបថត ឬតាមឈ្មួញកណ្តាលឡើយ។
ទិញពីប្រភពផ្ទាល់ កាត់បន្ថយ ២៥ ដល់ ៣៥% ពីតម្លៃឈ្មួញកណ្តាល។ ការចរចាកុងតឺន័រតែមួយ អាចសងថ្លៃដំណើរទាំងមូល។
ដើរមើលរោងចក្រ មើលបន្ទប់ត្រួតពិនិត្យគុណភាព និងជួបអ្នកផ្គត់ផ្គង់ផ្ទាល់ មុនផ្ទេរប្រាក់មួយដុល្លារ។
ចុះកិច្ចសន្យាចែកចាយសម្រាប់កម្ពុជា មុនអ្នកនាំចូលផ្សេងចុះជាមួយអ្នកផ្គត់ផ្គង់ដូចគ្នា។
ពិព័រណ៍អន្តរជាតិ 3 ក្នុងដំណើរតែមួយ។ ឃើញផលិតផល ការវេចខ្ចប់ និងបច្ចេកវិទ្យាលក់រាយ ២០២៦ មុនគូប្រកួត។
ក្រៅពីផ្តោតលើការស្វែងរកឳកាសអាជីវកម្មនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េ លោកអ្នកក៏នៅមានពេលដើរកំសាន្តជាមួយតំបន់ទេសចរណ៍មួយចំនួននៅទីក្រុងសេអ៊ូលផងដែរ។
កាលវិភាគលម្អិតរបស់កម្មវិធី
- 17:45–21:35ចាកចេញពីភ្នំពេញទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
- 22:30–23:00ចូលចុះឈ្មោះនៅសណ្ឋាគារ
- 23:00–24:00ទស្សនាកំសាន្តពេលរាត្រីនៅសេអ៊ូល
- 8:00–9:00អាហារពេលព្រឹកនៅសណ្ឋាគារ
- 9:00–9:30ធ្វើដំណើរតាមរថភ្លើងទៅសាលពិព័រណ៍ COEX Magox Exhibition
- 10:00–12:00ទស្សនាពិព័រណ៍ Korean International Optic Fair
- 12:00–13:00ញាំអាហារថ្ងៃត្រង់នៅសាលពិព័រណ៍
- 13:00–16:00បន្តទស្សនាពិព័រណ៍ និង ជំនួបអាជិវកម្មជាមួយអ្នកផ្គត់ផ្គង់
- 16:00–17:00ត្រលប់ទៅសណ្ឋាគារ និងសម្រាក
- 18:00–22:00ទស្សនាតំបន់ទេសចរណ៍នៅសេអ៊ូល
- 8:00–9:00ញាំអាហារពេលព្រឹកនៅសណ្ឋាគារ
- 9:00–9:30ធ្វើដំណើរតាមរទេះភ្លើង MRT ទៅកាន់សាលពិព័រណ៍ Kintex Ulsan International Exhibition Center
- 10:00–12:00ទស្សនាពិព័រណ៍ Global Outdoor Camping and Leisure Sports Fair និងជួបអ្នកបោះដុំដើម្បីស្វែងរកឳកាសនាំចូលផលិតផលមកកម្ពុជា
- 12:00–13:00ញាំអាហារថ្ងៃត្រង់នៅសាលពិព័រណ៍
- 13:00–17:00បន្តទស្សនាពិព័រណ៍ Global Outdoor Camping and Leisure Sports Fair និងជួបដៃគូបោះដុំ
- 17:00–18:00ត្រលប់មកសណ្ឋាគារវិញ និង សម្រាក
- 18:30–22:00ទស្សនាកំសាន្តនិងញាំអាហារពេលល្ងាចនៅតំបន់ទេសចរណ៍នៅសេអ៊ូល
- 8:00–9:00ញាំអាហារពេលព្រឹកនៅសណ្ឋាគារ
- 9:00–9:30ចេញដំណើរតាមរថភ្លើង MRT ទៅកាន់សាលពិព័រណ៍ Kintex Ulsan International Exhibition Center
- 10:00–12:00ទស្សនាពិព័រណ៍ Seoul International Sourcing Fair ដើម្បីជួយដៃគូបោះដុំ ស្វែងរកឳកាសនាំចូលមកទីផ្សារកម្ពុជា
- 12:00–13:00ញាំអាហារថ្ងៃនៅសាលពិព័រណ៍
- 13:00–17:00ទស្សនាតំបន់ទេសចរណ៍នៅសេអ៊ូល
- 17:00–18:00ត្រលប់មកសណ្ឋាគារវិញ និង សម្រាក
- 18:30–22:00បន្តទស្សនាកំសាន្តតំបន់ទេសចរណ៍ពេលរាត្រីនៅទីក្រុងសេអ៊ូល
- 7:00–8:00អាហារពេលព្រឹកនៅសណ្ឋាគារ
- 8:00–9:00ចេញដំណើរទៅអាកាសយានដ្ឋាន Inchon International Airport
- 9:30–11:30ញាំអាហារថ្ងៃត្រង់នៅសណ្ឋាគារ និង Check-in
- 17:45–19:05ហោះហើរត្រលប់មកអាកាសយានដ្ឋានអន្តរជាតិ Techo International Airport
របៀបចុះឈ្មោះ
- 1ផ្ញើព័ត៌មានលម្អិតរបស់លោកអ្នក
បំពេញទម្រង់ខាងក្រោម ឬជជែកជាមួយ ភ្នាក់ងារលក់របស់យើង តាម Telegram។
- 2បញ្ជាក់ពីការចុះឈ្មោះរបស់អ្នក
ក្រុមការងាររបស់យើងទាក់ទងលោកអ្នក ដើម្បីបញ្ជាក់ព័ត៌មាន និងតម្លៃ។
- 3ស្នើរសុំទិដ្ឋាការកូរ៉េ
ដាក់ស្នើរទិដ្ឋាការកូរ៉េ ជាមួយនឹងការបំពេញឯកសារផ្សេងៗដែលអាចមានរយៈពេលចាប់ពី២សប្តាហ៍ ទៅ ៤សប្តាហ៍។
- 4ធ្វើដំណើរទៅសេអ៊ូល
ធ្វើដំណើរជាមួយក្រុមនៅថ្ងៃទី ២៤ វិច្ឆិកា ២០២៦។ យើងជួយសម្រួលបែបបទឆ្លងដែន។
លក្ខខណ្ឌ និង ការអនុវត្តទូទៅ
សូមអានមុនពេលចុះឈ្មោះ។
កែប្រែចុងក្រោយ: 15 កញ្ញា 2026
- ការកក់ និងការបង់ប្រាក់
ការកក់មានសុពលភាពនៅពេលបង់ប្រាក់កក់ 50% ($400) បន្ទាប់ពីយើងបញ្ជាក់កន្លែងរបស់លោកអ្នក។ ប្រាក់ដែលនៅសល់ 50% ត្រូវទូទាត់យ៉ាងតិច ១០ ថ្ងៃមុនថ្ងៃចេញដំណើរ (ត្រឹម ១៤ វិច្ឆិកា ២០២៦)។
- ការលុបចោល និងការសងប្រាក់វិញ
ប្រសិនបើវិសារបស់អ្នកមិនត្រូវបានអនុម័តដោយហេតុផលណាមួយ យើងខ្ញូំនឹងសងត្រលប់ថវិកាដែលអ្នកបានទូទាត់មកក្រុមហ៊ុន លើកលែងតែថ្លៃរៀបចំវិសា ជូនលោកអ្នកវិញ ក្នុងរយៈពេល១៤ថ្ងៃ នៃថ្ងៃធ្វើការ។ ប្រសិនបើអតិថិជន ស្នើរសុំលុបចោលការចុះឈ្មោះ ដោយសារហេតុផលផ្ទាល់ខ្លួន ខណៈបានទូទាត់ប្រាក់រួចហើយ នោះអ្នករៀបចំកម្មវិធីរក្សាសិទិ្ធមិនសងប្រាក់ត្រលប់ទៅវិញនោះទេ។ ប៉ុន្តែប្រសិនបើអ្នករៀបចំមិនទាន់់បានកក់សំបុត្រយន្តហោះនោះទេ អតិថិជនអាចស្នើរប្តូរអ្នកចូលរួមជំនួសបាន ជាមួយនឹងថ្លៃចុះឈ្មោះដដែល។
- ការផ្លាស់ប្តូរកម្មវិធី
អតិថិជនត្រូវតែគោរពតាម កម្មវិធី កាលវិភាគ ដែលរៀបចំដោយ ក្រុមហ៊ុន និង មគ្គុទេសន៍ទេសចរណ៍ សម្រាប់កម្មវិធីទាំងមូល។ ប៉ុន្តែក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលវិភាគ និង កម្មវិធីមួយចំនួនអាស្រ័យលើអាកាសធាតុ ជើងហោះហើរ និង ស្ថានភាពផ្សេងៗដែលកើតឡើង។
- ឯកសារធ្វើដំណើរ
លិខិតឆ្លងដែនរបស់អតថិជន ត្រូវតែមានសុពលភាពយ៉ាងតិច៦ខែ រាប់ចាប់ពីថ្ងៃធ្វើដំណើរទៅ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិប្រមូលពន្ថបង់លើព្រលានយន្តហោះនៅកម្ពុជាចំនួន $7 ពីអតិថិជន។
ឯកសារស្នើរសុំវិសាទៅកូរ៉េ
ការស្នើរសុំវិសាចេញចូលកូរ៉េខាងត្បូង ទាមទារនៅឯកសារលម្អិតមួយចំនួន ហើយយើងខ្ញុំមិនមានការធានានោះទេ ថាការស្នើរសុំទិដ្ឋាការរបស់អ្នកអាចជាប់១០០%។
- លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាពយ៉ាងតិច៦ខែ នឹងសល់២ទំព័រឡើងទៅ
- អត្តសញ្ញាណប័ណ្ណ
- រូបថតទំហំ 3.5 x 4.5 (ផ្ទៃខាងក្រោយពណ៍ស)- 2 សន្លឹក
- សំបុត្រកំណើត / លិខិតបញ្ជាក់កំណើត
- សំបុត្ររៀបអាពាហ៍ពិពាហ៍ (បើអ្នករៀបការរួច)
- សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ
- របាយការណ៍ធនាគារ ៣ខែចុងក្រោយ (មានទឹកប្រាក់ចាប់ពី៥ពាន់ដុល្លារឡើងទៅ)
- ប្រសិនបើអ្នកមានអាជីវកម្ម៖ ប័ណ្ណបាតង់ និង អជ្ញាប័ណ្ណអាជីវកម្ម និង ភ័ស្តតាងនៃអាជីវកម្មណាមួយ (បើមាន)
- ប្រសិនបើអ្នកជាបុគ្គលិកក្រុមហ៊ុន ឫ ស្ថាប័ន៖ លិខិតបញ្ចាក់ពីការងារ លិខិតអនុញ្ញាតឈប់សម្រាក ឫ សេចក្តីប្រកាសឈប់សម្រាករបស់ស្ថាប័ន ប៉ាតង់ + អត្តសញ្ញាណប័ណ្ណ របស់ប្រធានក្រុមហ៊ុន ឫ អ្នកតំណាងក្រុមហ៊ុន(តម្រូ
- ប្រសិនបើអ្នកជាសិស្ស / និស្សិត៖ លិខិតបញ្ចាក់ពីការសិក្សា និង លិខិតអនុញ្ញាតឈប់សម្រាក ឫ សេចក្តីប្រកាសឈប់សម្រាករបស់សាលា
សំណួរញឹកញាប់
- តើដំណើរនេះនៅពេលណា?
- ថ្ងៃទី ២៤ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ រយៈពេល ៥ ថ្ងៃ ៤ យប់ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
- តើតម្លៃប៉ុន្មាន?
- $799 ក្នុងម្នាក់ តម្លៃតែមួយសម្រាប់គ្រប់គ្នា។
- តើតម្លៃរួមបញ្ចូលអ្វីខ្លះ?
- សំបុត្រយន្តហោះទៅមក កម្ពុជា-កូរ៉េខាងត្បូង សណ្ឋាគារ ៤ យប់ និងអាហារពេលព្រឹក កាតជិះ MRT មគ្គុទេសក៍និយាយភាសាកូរ៉េ អង់គ្លេស និងខ្មែរ ការចុះឈ្មោះចូលពិព័រណ៍ សេវាសម្រួលបែបបទឆ្លងដែន និងការជួយស្វែងរកអ្នកផ្គត់ផ្គង់នៅកូរ៉េ។
- តើឈប់ទទួលចុះឈ្មោះនៅពេលណា?
- ត្រឹមថ្ងៃទី ១៥ តុលា ២០២៦ ឬមុននោះ ពេលគ្រប់ចំនួនកំណត់ ៣០ នាក់។
- តើយើងនឹងទស្សនាពិព័រណ៍ណាខ្លះ?
- លោកអ្នកនឹងទស្សនា ពិព័រណ៍ Korea International Optic Fair, Global Outdoor Camping and Leisure Sports Fair និង Seoul International Sourcing Fair។ តំណគេហទំព័រផ្លូវការមាននៅខាងលើ។
- តើមានជួយស្វែងរកអ្នកផ្គត់ផ្គង់ទេ?
- បាទ/ចាស។ ការជួយស្វែងរកអ្នកផ្គត់ផ្គង់នៅកូរ៉េ ត្រូវបានរួមបញ្ចូល ហើយមគ្គុទេសក៍និយាយភាសាកូរ៉េ អង់គ្លេស និងខ្មែរ។
- តើអាចទាក់ទងនរណា?
- Mr. Tim Vutha៖ 060 815 515 ឬតាម Telegram៖ t.me/VuthaTim។
ក្រុមមានកំណត់ត្រឹម ៣០ នាក់
ឈប់ទទួលចុះឈ្មោះត្រឹមថ្ងៃទី ១៥ តុលា ២០២៦ ឬពេលគ្រប់ចំនួន។ សួរ Mr. Tim Vutha ថ្ងៃនេះ។
