← ត្រឡប់ទៅទំព័រ
កម្មវិធី

សេអ៊ូល • ២៤-២៨ វិច្ឆិកា ២០២៦

ស្វែងរកដៃគូ និងអ្នកផ្គត់ផ្គង់នៅប្រទេសកូរ៉េ លើ៣វិស័យ ក្នុងដំណើរតែមួយ

៥ ថ្ងៃ នៅសេអ៊ូល ២៤-២៨ វិច្ឆិកា ២០២៦។ ពិព័រណ៍ ៣៖ សម្ភារៈបោះតង់ និងដំណើរកម្សាន្ត វ៉ែនតា សម្ភារៈការិយាល័យ និង Premium Gifts។ មគ្គុទេសក៍និយាយភាសាកូរ៉េ អង់គ្លេស និងខ្មែរ។

តម្លៃ
$799
ក្នុងម្នាក់
បានបិទការចុះឈ្មោះ
15 តុលា 2026
ស្កេនដើម្បីចុះឈ្មោះ ឬមើលព័ត៌មានថ្មីបំផុត

កាលវិភាគលម្អិតរបស់កម្មវិធី

ថ្ងៃទី 124 វិច្ឆិកា 2026 - ធ្វើដំណើរពីភ្នំពេញ ទៅ ទីក្រុងសេអ៊ូល តាមជើងហោះហើរ
  1. 17:45–21:35ចាកចេញពីភ្នំពេញទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
  2. 22:30–23:00ចូលចុះឈ្មោះនៅសណ្ឋាគារ
  3. 23:00–24:00ទស្សនាកំសាន្តពេលរាត្រីនៅសេអ៊ូល
Day 225 Nov 2026 - ទស្សនាពិព័រណ៍ និង ជំនួបអាជីវកម្ម
  1. 8:00–9:00អាហារពេលព្រឹកនៅសណ្ឋាគារ
  2. 9:00–9:30ធ្វើដំណើរតាមរថភ្លើងទៅសាលពិព័រណ៍ COEX Magox Exhibition
  3. 10:00–12:00ទស្សនាពិព័រណ៍ Korean International Optic Fair
  4. 12:00–13:00ញាំអាហារថ្ងៃត្រង់នៅសាលពិព័រណ៍
  5. 13:00–16:00បន្តទស្សនាពិព័រណ៍ និង ជំនួបអាជិវកម្មជាមួយអ្នកផ្គត់ផ្គង់
  6. 16:00–17:00ត្រលប់ទៅសណ្ឋាគារ និងសម្រាក
  7. 18:00–22:00ទស្សនាតំបន់ទេសចរណ៍នៅសេអ៊ូល
Day 326 Nov 2026 - ទស្សនាពិព័រណ៍ និង ជំនួបអាជីវកម្ម
  1. 8:00–9:00ញាំអាហារពេលព្រឹកនៅសណ្ឋាគារ
  2. 9:00–9:30ធ្វើដំណើរតាមរទេះភ្លើង MRT ទៅកាន់សាលពិព័រណ៍ Kintex Ulsan International Exhibition Center
  3. 10:00–12:00ទស្សនាពិព័រណ៍ Global Outdoor Camping and Leisure Sports Fair និងជួបអ្នកបោះដុំដើម្បីស្វែងរកឳកាសនាំចូលផលិតផលមកកម្ពុជា
  4. 12:00–13:00ញាំអាហារថ្ងៃត្រង់នៅសាលពិព័រណ៍
  5. 13:00–17:00បន្តទស្សនាពិព័រណ៍ Global Outdoor Camping and Leisure Sports Fair និងជួបដៃគូបោះដុំ
  6. 17:00–18:00ត្រលប់មកសណ្ឋាគារវិញ និង សម្រាក
  7. 18:30–22:00ទស្សនាកំសាន្តនិងញាំអាហារពេលល្ងាចនៅតំបន់ទេសចរណ៍នៅសេអ៊ូល
Day 427 Nov 2026 - ទស្សនាពិព័រណ៍ និង ជំនួបអាជីវកម្ម
  1. 8:00–9:00ញាំអាហារពេលព្រឹកនៅសណ្ឋាគារ
  2. 9:00–9:30ចេញដំណើរតាមរថភ្លើង MRT ទៅកាន់សាលពិព័រណ៍ Kintex Ulsan International Exhibition Center
  3. 10:00–12:00ទស្សនាពិព័រណ៍ Seoul International Sourcing Fair ដើម្បីជួយដៃគូបោះដុំ ស្វែងរកឳកាសនាំចូលមកទីផ្សារកម្ពុជា
  4. 12:00–13:00ញាំអាហារថ្ងៃនៅសាលពិព័រណ៍
  5. 13:00–17:00ទស្សនាតំបន់ទេសចរណ៍នៅសេអ៊ូល
  6. 17:00–18:00ត្រលប់មកសណ្ឋាគារវិញ និង សម្រាក
  7. 18:30–22:00បន្តទស្សនាកំសាន្តតំបន់ទេសចរណ៍ពេលរាត្រីនៅទីក្រុងសេអ៊ូល
Day 528 Nov 2026 - ត្រលប់មកភ្នំពេញវិញ
  1. 7:00–8:00អាហារពេលព្រឹកនៅសណ្ឋាគារ
  2. 8:00–9:00ចេញដំណើរទៅអាកាសយានដ្ឋាន Inchon International Airport
  3. 9:30–11:30ញាំអាហារថ្ងៃត្រង់នៅសណ្ឋាគារ និង Check-in
  4. 17:45–19:05ហោះហើរត្រលប់មកអាកាសយានដ្ឋានអន្តរជាតិ Techo International Airport

ពិព័រណ៍ពាណិជ្ជកម្ម ៣ នៅទីក្រុងសេអ៊ូល

តម្លៃរួមបញ្ចូលការចុះឈ្មោះចូលទស្សនាពិព័រណ៍។ សូមមើលព័ត៌មានបន្ថែមនៅគេហទំព័រផ្លូវការ។

Korea International Optic Fair

ពិព័រណ៍ Korea International Optical Fair (KIOF) គឺជាវេទីកាដ៏អស្ចារ្យប្រចាំតំបន់អាស៊ី សម្រាប់ការទំនាក់ទំនងរវាង ផលិតករ ម្ចាស់ប្រេន អ្នកបោះដុំលក់រាយ និង អ្នកប្រើប្រាស់។ ព្រឹត្តិការណ៍នេះ បានផ្តល់ជូនអ្នកចូលរួមនូវការបង្ហាញអំពីផលិតផលឈានមុខគេនៅប្រទែសកូរ៉េខាងត្បូង ដែលជាទីផ្សារនាំមុខគេមួយប្រចាំតំបន់អាស៊ី ខណៈដែលបានក្លាយជាទីតាំងយុទ្ធសាស្រ្តទីផ្សារដែលធានានូវលទ្ធផលអាជីវកម្ម។

Global Outdoor Camping and Leisure Sports Fair

ព្រឹត្តិការណ៍ GOCAF គឺជាវេទិកាដ៏មានឥទិ្ធពលជាងគេនៅកូរ៉េខាងត្បូងដែលផ្តោតលើវិស័យបោះតង់បែបកំសាន្ត។ កើតឡើងពីកំនើនដ៏គួរឲ្យកត់សម្គាល់នៃទីផ្សារបោះតង់ខាងក្រៅនៅប្រទេសកូរ៉េ GOCAF បានវិវត្តន៍ខ្លួនជាពិព័រណ៍ថ្នាក់ជាតិមួយប្រចាំកូរ៉េ ដែលមិនគ្រាន់តែបង្ហាញពីទិន្នាការរបស់វិស័យនេះនោះទេ ប៉ុន្តែក៏បានកំនត់ពីទិសដៅសម្រាប់ការច្នៃប្រឌិតនាពេលអនាគតផងដែរ។

Seoul International Sourcing Fair

ព្រឹត្តិការណ៍ Korea Consumer Goods and Gifts Exhibition (Seol International Sourcing Fair) គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ដែលផ្តល់ជូនអ្នកទិញមកទូទាំងពិភពលោកនូវ អ្នកផ្គត់ផ្គង់ដែលមានគុណភាពខ្ពស់ពីតំបន់អាស៊ីខាងកើត។ ផលិតផលដែលដាក់តាំងបង្ហាញក្នុងកម្មវិធីនេះរួមមាន៖ សម្ភារៈការិយាល័យ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលគ្រឿងសម្អាង គ្រឿងអេឡិចត្រូនិច សម្ភារៈកុមារនិងមាតា និង Premiu

អ្វីដែលតម្លៃរួមបញ្ចូល

រួមបញ្ចូល

  • សំបុត្រយន្តហោះទៅមក ភ្នំពេញ-កូរ៉េខាងត្បូង
  • ស្នាក់នៅសណ្ឋាគាររយៈពេល ៤យប់/5ថ្ងៃ
  • អាហារពេលព្រឹកនៅសណ្ឋាគារ
  • កាតជិះរទេះភ្លើងនៅកូរ៉េខាងត្បូង
  • មគ្គុទេសនិយាយភាសារកូរ៉េ អង់គ្លេស និង ខ្មែរ
  • ការចុះឈ្មោះចូលទស្សនាពិព័រណ៍ទាំងអស់
  • ការជួយសម្រួលបែបបទអន្តោរប្រវែសន៍
  • ការជួយស្វែងរកដៃគូផ្គត់ផ្គង់នៅកូរ៉េ
  • ទស្សនាតំបន់ទេសចរណ៍មួយចំនួន
  • សំបុត្រចូលទស្សនាពិព័រណ៍ទាំង៣

មិនរួមបញ្ចូល

  • អាហារពេលថ្ងៃ និង ពេលល្ងាច
  • ទិដ្ឋាការកូរ៉េ
  • SIM កាត កូរ៉េ ឫ អ៊ីនធឺរណែត
  • ការជិះតាក់ស៊ីសម្រាប់បំណងផ្ទាល់ខ្លួន
  • ការទិញឥវ៉ាន់សម្រាប់ផ្ទាល់ខ្លួន

ឯកសារស្នើរសុំវិសាទៅកូរ៉េ

ការស្នើរសុំវិសាចេញចូលកូរ៉េខាងត្បូង ទាមទារនៅឯកសារលម្អិតមួយចំនួន ហើយយើងខ្ញុំមិនមានការធានានោះទេ ថាការស្នើរសុំទិដ្ឋាការរបស់អ្នកអាចជាប់១០០%។

  • លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាពយ៉ាងតិច៦ខែ នឹងសល់២ទំព័រឡើងទៅ
  • អត្តសញ្ញាណប័ណ្ណ
  • រូបថតទំហំ 3.5 x 4.5 (ផ្ទៃខាងក្រោយពណ៍ស)- 2 សន្លឹក
  • សំបុត្រកំណើត / លិខិតបញ្ជាក់កំណើត
  • សំបុត្ររៀបអាពាហ៍ពិពាហ៍ (បើអ្នករៀបការរួច)
  • សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ
  • របាយការណ៍ធនាគារ ៣ខែចុងក្រោយ (មានទឹកប្រាក់ចាប់ពី៥ពាន់ដុល្លារឡើងទៅ)
  • ប្រសិនបើអ្នកមានអាជីវកម្ម៖ ប័ណ្ណបាតង់​ និង អជ្ញាប័ណ្ណអាជីវកម្ម និង ភ័ស្តតាងនៃអាជីវកម្មណាមួយ (បើមាន)
  • ប្រសិនបើអ្នកជាបុគ្គលិកក្រុមហ៊ុន ឫ ស្ថាប័ន៖ លិខិតបញ្ចាក់ពីការងារ លិខិតអនុញ្ញាតឈប់សម្រាក ឫ សេចក្តីប្រកាសឈប់សម្រាករបស់ស្ថាប័ន ប៉ាតង់ + អត្តសញ្ញាណប័ណ្ណ​ របស់ប្រធានក្រុមហ៊ុន ឫ អ្នកតំណាងក្រុមហ៊ុន​(តម្រូ
  • ប្រសិនបើអ្នកជាសិស្ស / និស្សិត៖ លិខិតបញ្ចាក់ពីការសិក្សា និង លិខិតអនុញ្ញាតឈប់សម្រាក ឫ សេចក្តីប្រកាសឈប់សម្រាករបស់សាលា

របៀបចុះឈ្មោះ

  1. 1ផ្ញើព័ត៌មានលម្អិតរបស់លោកអ្នក

    បំពេញទម្រង់ខាងក្រោម ឬជជែកជាមួយ ភ្នាក់ងារលក់របស់យើង តាម Telegram។

  2. 2បញ្ជាក់ពីការចុះឈ្មោះរបស់អ្នក

    ក្រុមការងាររបស់យើងទាក់ទងលោកអ្នក ដើម្បីបញ្ជាក់ព័ត៌មាន និងតម្លៃ។

  3. 3ស្នើរសុំទិដ្ឋាការកូរ៉េ

    ដាក់ស្នើរទិដ្ឋាការកូរ៉េ ជាមួយនឹងការបំពេញឯកសារផ្សេងៗ​ដែលអាចមានរយៈពេលចាប់ពី២សប្តាហ៍ ទៅ ៤សប្តាហ៍។

  4. 4ធ្វើដំណើរទៅសេអ៊ូល

    ធ្វើដំណើរជាមួយក្រុមនៅថ្ងៃទី ២៤ វិច្ឆិកា ២០២៦។ យើងជួយសម្រួលបែបបទឆ្លងដែន។

កម្មវិធីនេះសម្រាប់លោកអ្នកដែលស្វែងរក

  • សម្ភារៈបោះតង់ និងដំណើរកម្សាន្ត
  • វ៉ែនតា និងសម្ភារៈការពារភ្នែក
  • សម្ភារៈការិយាល័យ ក្នុងផ្ទះ និង Premium Gifts
  • អ្នកស្វែងរកផលិតផលមកពីកូរ៉េ

ចុះឈ្មោះ ឬសួរសំណួរ

ស្កេន QR ឬទាក់ទងយើងតាមព័ត៌មានខាងក្រោម។

អ្នកសម្របសម្រួលរបស់អ្នកMr. Tim Vuthaប្រធានក្រុមដឹកនាំកម្មវិធី060815515 · Telegram @VuthaTim
KHB EVENTS060 815 515 · Telegram @khb_sale_admin_bot · WhatsApp +85560815515 · sale@khbevents.comDiamond Island (Koh Pich), Phnom Penh, Cambodiahttps://salekhbeventscom.vercel.app/korea-b2b-trip-2026?lang=kh
ស្កេនដើម្បីចុះឈ្មោះ ឬមើលព័ត៌មានថ្មីបំផុត
កែប្រែចុងក្រោយ: 9 តុលា 2026, 14:49បោះពុម្ពនៅ: 19 តុលា 2026, 21:17