← ត្រឡប់ទៅទំព័រ
ទំព័រទាំងមូល

សេអ៊ូល • ២៤-២៨ វិច្ឆិកា ២០២៦

ស្វែងរកដៃគូ និងអ្នកផ្គត់ផ្គង់នៅប្រទេសកូរ៉េ លើ៣វិស័យ ក្នុងដំណើរតែមួយ

៥ ថ្ងៃ នៅសេអ៊ូល ២៤-២៨ វិច្ឆិកា ២០២៦។ ពិព័រណ៍ ៣៖ សម្ភារៈបោះតង់ និងដំណើរកម្សាន្ត វ៉ែនតា សម្ភារៈការិយាល័យ និង Premium Gifts។ មគ្គុទេសក៍និយាយភាសាកូរ៉េ អង់គ្លេស និងខ្មែរ។

តម្លៃ
$799
ក្នុងម្នាក់
បានបិទការចុះឈ្មោះ
15 តុលា 2026
ស្កេនដើម្បីចុះឈ្មោះ ឬមើលព័ត៌មានថ្មីបំផុត

កម្មវិធីនេះសម្រាប់លោកអ្នកដែលស្វែងរក

លោកអ្នកដែលចង់ស្វែងរក ផលិតផលបោះដុំលើ ៣ វិស័យធំៗ ពីប្រទេសកូរ៉េខាងត្បូងគឺ៖​ សម្ភារៈបោះតង់ ផលិតផលការពារភ្នែក និង សម្ភារៈការិយាល័យ។

សម្ភារៈបោះតង់ និងដំណើរកម្សាន្ត

ផលិតផលបោះដុំពាក់ព័ន្ធនឹងសម្ភារៈបោះតង់ និងដំណើរកម្សាន្ត។

វ៉ែនតា និងសម្ភារៈការពារភ្នែក

ផលិតផលបោះដុំពាក់ព័ន្ធនឹងវ៉ែនតា និងសម្ភារៈការពារភ្នែក។

សម្ភារៈការិយាល័យ ក្នុងផ្ទះ និង Premium Gifts

សម្ភារៈការិយាល័យ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង Premium Gifts សម្រាប់អាជីវកម្ម។

អ្នកស្វែងរកផលិតផលមកពីកូរ៉េ

កម្មវិធីនេះក៏សាកសមផងដែរ សម្រាប់លោកអ្នកដែលកំពុងស្វែងរកផលិតផលកូរ៉េលើគ្រប់វិស័យទៅបោះដុំបន្តនៅកម្ពុជា។

ពិព័រណ៍ពាណិជ្ជកម្ម ៣ នៅទីក្រុងសេអ៊ូល

តម្លៃរួមបញ្ចូលការចុះឈ្មោះចូលទស្សនាពិព័រណ៍។ សូមមើលព័ត៌មានបន្ថែមនៅគេហទំព័រផ្លូវការ។

Korea International Optic Fair

ពិព័រណ៍ Korea International Optical Fair (KIOF) គឺជាវេទីកាដ៏អស្ចារ្យប្រចាំតំបន់អាស៊ី សម្រាប់ការទំនាក់ទំនងរវាង ផលិតករ ម្ចាស់ប្រេន អ្នកបោះដុំលក់រាយ និង អ្នកប្រើប្រាស់។ ព្រឹត្តិការណ៍នេះ បានផ្តល់ជូនអ្នកចូលរួមនូវការបង្ហាញអំពីផលិតផលឈានមុខគេនៅប្រទែសកូរ៉េខាងត្បូង ដែលជាទីផ្សារនាំមុខគេមួយប្រចាំតំបន់អាស៊ី ខណៈដែលបានក្លាយជាទីតាំងយុទ្ធសាស្រ្តទីផ្សារដែលធានានូវលទ្ធផលអាជីវកម្ម។

Global Outdoor Camping and Leisure Sports Fair

ព្រឹត្តិការណ៍ GOCAF គឺជាវេទិកាដ៏មានឥទិ្ធពលជាងគេនៅកូរ៉េខាងត្បូងដែលផ្តោតលើវិស័យបោះតង់បែបកំសាន្ត។ កើតឡើងពីកំនើនដ៏គួរឲ្យកត់សម្គាល់នៃទីផ្សារបោះតង់ខាងក្រៅនៅប្រទេសកូរ៉េ GOCAF បានវិវត្តន៍ខ្លួនជាពិព័រណ៍ថ្នាក់ជាតិមួយប្រចាំកូរ៉េ ដែលមិនគ្រាន់តែបង្ហាញពីទិន្នាការរបស់វិស័យនេះនោះទេ ប៉ុន្តែក៏បានកំនត់ពីទិសដៅសម្រាប់ការច្នៃប្រឌិតនាពេលអនាគតផងដែរ។

Seoul International Sourcing Fair

ព្រឹត្តិការណ៍ Korea Consumer Goods and Gifts Exhibition (Seol International Sourcing Fair) គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ដែលផ្តល់ជូនអ្នកទិញមកទូទាំងពិភពលោកនូវ អ្នកផ្គត់ផ្គង់ដែលមានគុណភាពខ្ពស់ពីតំបន់អាស៊ីខាងកើត។ ផលិតផលដែលដាក់តាំងបង្ហាញក្នុងកម្មវិធីនេះរួមមាន៖ សម្ភារៈការិយាល័យ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលគ្រឿងសម្អាង គ្រឿងអេឡិចត្រូនិច សម្ភារៈកុមារនិងមាតា និង Premiu

តម្លៃតែមួយ រួមបញ្ចូលទាំងអស់ខាងលើ

  • សំបុត្រយន្តហោះទៅមក និងសណ្ឋាគារ ៤ យប់
  • អាហារពេលព្រឹក និងកាតជិះ MRT
  • ការចុះឈ្មោះចូលពិព័រណ៍ និងមគ្គុទេសក៍ ៣ ភាសា
  • ការជួយស្វែងរកអ្នកផ្គត់ផ្គង់នៅកូរ៉េ

ឈប់ទទួលចុះឈ្មោះត្រឹមថ្ងៃទី ១៥ តុលា ២០២៦ ឬពេលគ្រប់ចំនួនកំណត់ ៣០ នាក់។

ហេតុអ្វីអ្នកនាំចូលដែលទិញតាមអនឡាញ បង់ថ្លៃជាងរហូតដល់ ៣៥%

ដំណើរនេះដោះស្រាយបញ្ហាទាំង ៣ ក្នុង 5 ថ្ងៃ៖ លោកអ្នកដើរមើលរោងចក្រ ចរចាផ្ទាល់ដោយមានមគ្គុទ្ទេសក៍ ៣ ភាសានៅក្បែរ និងចាប់តម្លៃផ្ទាល់ពីរោងចក្រ មុនហោះត្រឡប់មកផ្ទះ។

ថ្លៃឈ្មួញកណ្តាល

ឈ្មួញកណ្តាល និងអ្នកលក់បន្ត បន្ថែម ២៥ ដល់ ៣៥% លើរាល់ការបញ្ជាទិញ មុនទំនិញមកដល់ឃ្លាំងលោកអ្នក។

ភាសា និងទំនុកចិត្ត

គ្មានភាសារួម កិច្ចព្រមព្រៀងបាត់បង់ក្នុងការបកប្រែ ហើយលោកអ្នកមិនអាចដឹងថាណាជារោងចក្រពិត ណាជាឈ្មួញកាន់កាតាឡុក។

ទិញអនឡាញដោយមិនឃើញ

បញ្ជាទិញតាមរូបថត រួចរង់ចាំសំណាង។ គ្មានរោងចក្រ គ្មានបន្ទប់ QC គ្មានការចរចា MOQ ផ្ទាល់ គ្មានទំនាក់ទំនង។

អ្វីដែលតម្លៃរួមបញ្ចូល

រួមបញ្ចូល

  • សំបុត្រយន្តហោះទៅមក ភ្នំពេញ-កូរ៉េខាងត្បូង
  • ស្នាក់នៅសណ្ឋាគាររយៈពេល ៤យប់/5ថ្ងៃ
  • អាហារពេលព្រឹកនៅសណ្ឋាគារ
  • កាតជិះរទេះភ្លើងនៅកូរ៉េខាងត្បូង
  • មគ្គុទេសនិយាយភាសារកូរ៉េ អង់គ្លេស និង ខ្មែរ
  • ការចុះឈ្មោះចូលទស្សនាពិព័រណ៍ទាំងអស់
  • ការជួយសម្រួលបែបបទអន្តោរប្រវែសន៍
  • ការជួយស្វែងរកដៃគូផ្គត់ផ្គង់នៅកូរ៉េ
  • ទស្សនាតំបន់ទេសចរណ៍មួយចំនួន
  • សំបុត្រចូលទស្សនាពិព័រណ៍ទាំង៣

មិនរួមបញ្ចូល

  • អាហារពេលថ្ងៃ និង ពេលល្ងាច
  • ទិដ្ឋាការកូរ៉េ
  • SIM កាត កូរ៉េ ឫ អ៊ីនធឺរណែត
  • ការជិះតាក់ស៊ីសម្រាប់បំណងផ្ទាល់ខ្លួន
  • ការទិញឥវ៉ាន់សម្រាប់ផ្ទាល់ខ្លួន

ហេតុអ្វីលោកអ្នកគួរចូលរួម

មុននឹងមើលតម្លៃ សូមមើលអ្វីដែលត្រឡប់មកជាមួយលោកអ្នក។ ទាំងនេះមិនអាចទិញបានពីរូបថត ឬតាមឈ្មួញកណ្តាលឡើយ។

តម្លៃផ្ទាល់ពីរោងចក្រ

ទិញពីប្រភពផ្ទាល់ កាត់បន្ថយ ២៥ ដល់ ៣៥% ពីតម្លៃឈ្មួញកណ្តាល។ ការចរចាកុងតឺន័រតែមួយ អាចសងថ្លៃដំណើរទាំងមូល។

ទំនុកចិត្តពីការជួបផ្ទាល់

ដើរមើលរោងចក្រ មើលបន្ទប់ត្រួតពិនិត្យគុណភាព និងជួបអ្នកផ្គត់ផ្គង់ផ្ទាល់ មុនផ្ទេរប្រាក់មួយដុល្លារ។

សិទ្ធិផ្តាច់មុខសម្រាប់ទីផ្សារកម្ពុជា

ចុះកិច្ចសន្យាចែកចាយសម្រាប់កម្ពុជា មុនអ្នកនាំចូលផ្សេងចុះជាមួយអ្នកផ្គត់ផ្គង់ដូចគ្នា។

ផលិតផលឆ្នាំក្រោយ ឃើញឆ្នាំនេះ

ពិព័រណ៍អន្តរជាតិ 3 ក្នុងដំណើរតែមួយ។ ឃើញផលិតផល ការវេចខ្ចប់ និងបច្ចេកវិទ្យាលក់រាយ ២០២៦ មុនគូប្រកួត។

ទស្សនាតំបន់ទេសចរណ៍នៅសេអ៊ូល

ក្រៅពីផ្តោតលើការស្វែងរកឳកាសអាជីវកម្មនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េ លោកអ្នកក៏នៅមានពេលដើរកំសាន្តជាមួយតំបន់ទេសចរណ៍មួយចំនួននៅទីក្រុងសេអ៊ូលផងដែរ។

មើលដោយខ្លួនឯង

កាលវិភាគលម្អិតរបស់កម្មវិធី

ថ្ងៃទី 124 វិច្ឆិកា 2026 - ធ្វើដំណើរពីភ្នំពេញ ទៅ ទីក្រុងសេអ៊ូល តាមជើងហោះហើរ
  1. 17:45–21:35ចាកចេញពីភ្នំពេញទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
  2. 22:30–23:00ចូលចុះឈ្មោះនៅសណ្ឋាគារ
  3. 23:00–24:00ទស្សនាកំសាន្តពេលរាត្រីនៅសេអ៊ូល
Day 225 Nov 2026 - ទស្សនាពិព័រណ៍ និង ជំនួបអាជីវកម្ម
  1. 8:00–9:00អាហារពេលព្រឹកនៅសណ្ឋាគារ
  2. 9:00–9:30ធ្វើដំណើរតាមរថភ្លើងទៅសាលពិព័រណ៍ COEX Magox Exhibition
  3. 10:00–12:00ទស្សនាពិព័រណ៍ Korean International Optic Fair
  4. 12:00–13:00ញាំអាហារថ្ងៃត្រង់នៅសាលពិព័រណ៍
  5. 13:00–16:00បន្តទស្សនាពិព័រណ៍ និង ជំនួបអាជិវកម្មជាមួយអ្នកផ្គត់ផ្គង់
  6. 16:00–17:00ត្រលប់ទៅសណ្ឋាគារ និងសម្រាក
  7. 18:00–22:00ទស្សនាតំបន់ទេសចរណ៍នៅសេអ៊ូល
Day 326 Nov 2026 - ទស្សនាពិព័រណ៍ និង ជំនួបអាជីវកម្ម
  1. 8:00–9:00ញាំអាហារពេលព្រឹកនៅសណ្ឋាគារ
  2. 9:00–9:30ធ្វើដំណើរតាមរទេះភ្លើង MRT ទៅកាន់សាលពិព័រណ៍ Kintex Ulsan International Exhibition Center
  3. 10:00–12:00ទស្សនាពិព័រណ៍ Global Outdoor Camping and Leisure Sports Fair និងជួបអ្នកបោះដុំដើម្បីស្វែងរកឳកាសនាំចូលផលិតផលមកកម្ពុជា
  4. 12:00–13:00ញាំអាហារថ្ងៃត្រង់នៅសាលពិព័រណ៍
  5. 13:00–17:00បន្តទស្សនាពិព័រណ៍ Global Outdoor Camping and Leisure Sports Fair និងជួបដៃគូបោះដុំ
  6. 17:00–18:00ត្រលប់មកសណ្ឋាគារវិញ និង សម្រាក
  7. 18:30–22:00ទស្សនាកំសាន្តនិងញាំអាហារពេលល្ងាចនៅតំបន់ទេសចរណ៍នៅសេអ៊ូល
Day 427 Nov 2026 - ទស្សនាពិព័រណ៍ និង ជំនួបអាជីវកម្ម
  1. 8:00–9:00ញាំអាហារពេលព្រឹកនៅសណ្ឋាគារ
  2. 9:00–9:30ចេញដំណើរតាមរថភ្លើង MRT ទៅកាន់សាលពិព័រណ៍ Kintex Ulsan International Exhibition Center
  3. 10:00–12:00ទស្សនាពិព័រណ៍ Seoul International Sourcing Fair ដើម្បីជួយដៃគូបោះដុំ ស្វែងរកឳកាសនាំចូលមកទីផ្សារកម្ពុជា
  4. 12:00–13:00ញាំអាហារថ្ងៃនៅសាលពិព័រណ៍
  5. 13:00–17:00ទស្សនាតំបន់ទេសចរណ៍នៅសេអ៊ូល
  6. 17:00–18:00ត្រលប់មកសណ្ឋាគារវិញ និង សម្រាក
  7. 18:30–22:00បន្តទស្សនាកំសាន្តតំបន់ទេសចរណ៍ពេលរាត្រីនៅទីក្រុងសេអ៊ូល
Day 528 Nov 2026 - ត្រលប់មកភ្នំពេញវិញ
  1. 7:00–8:00អាហារពេលព្រឹកនៅសណ្ឋាគារ
  2. 8:00–9:00ចេញដំណើរទៅអាកាសយានដ្ឋាន Inchon International Airport
  3. 9:30–11:30ញាំអាហារថ្ងៃត្រង់នៅសណ្ឋាគារ និង Check-in
  4. 17:45–19:05ហោះហើរត្រលប់មកអាកាសយានដ្ឋានអន្តរជាតិ Techo International Airport

របៀបចុះឈ្មោះ

  1. 1ផ្ញើព័ត៌មានលម្អិតរបស់លោកអ្នក

    បំពេញទម្រង់ខាងក្រោម ឬជជែកជាមួយ ភ្នាក់ងារលក់របស់យើង តាម Telegram។

  2. 2បញ្ជាក់ពីការចុះឈ្មោះរបស់អ្នក

    ក្រុមការងាររបស់យើងទាក់ទងលោកអ្នក ដើម្បីបញ្ជាក់ព័ត៌មាន និងតម្លៃ។

  3. 3ស្នើរសុំទិដ្ឋាការកូរ៉េ

    ដាក់ស្នើរទិដ្ឋាការកូរ៉េ ជាមួយនឹងការបំពេញឯកសារផ្សេងៗ​ដែលអាចមានរយៈពេលចាប់ពី២សប្តាហ៍ ទៅ ៤សប្តាហ៍។

  4. 4ធ្វើដំណើរទៅសេអ៊ូល

    ធ្វើដំណើរជាមួយក្រុមនៅថ្ងៃទី ២៤ វិច្ឆិកា ២០២៦។ យើងជួយសម្រួលបែបបទឆ្លងដែន។

លក្ខខណ្ឌ និង ការអនុវត្តទូទៅ

សូមអានមុនពេលចុះឈ្មោះ។

កែប្រែចុងក្រោយ: 15 កញ្ញា 2026

  1. ការកក់ និងការបង់ប្រាក់

    ការកក់មានសុពលភាពនៅពេលបង់ប្រាក់កក់ 50% ($400) បន្ទាប់ពីយើងបញ្ជាក់កន្លែងរបស់លោកអ្នក។ ប្រាក់ដែលនៅសល់ 50% ត្រូវទូទាត់យ៉ាងតិច ១០ ថ្ងៃមុនថ្ងៃចេញដំណើរ (ត្រឹម ១៤ វិច្ឆិកា ២០២៦)។

  2. ការលុបចោល និងការសងប្រាក់វិញ

    ប្រសិនបើវិសារបស់អ្នកមិនត្រូវបានអនុម័តដោយហេតុផលណាមួយ យើងខ្ញូំនឹងសងត្រលប់ថវិកាដែលអ្នកបានទូទាត់មកក្រុមហ៊ុន លើកលែងតែថ្លៃរៀបចំវិសា ជូនលោកអ្នកវិញ ក្នុងរយៈពេល១៤ថ្ងៃ នៃថ្ងៃធ្វើការ។​ ប្រសិនបើអតិថិជន ស្នើរសុំលុបចោលការចុះឈ្មោះ ដោយសារហេតុផលផ្ទាល់ខ្លួន ខណៈបានទូទាត់ប្រាក់រួចហើយ នោះអ្នករៀបចំកម្មវិធីរក្សាសិទិ្ធមិនសងប្រាក់ត្រលប់ទៅវិញនោះទេ។ ប៉ុន្តែប្រសិនបើអ្នករៀបចំមិនទាន់់បានកក់សំបុត្រយន្តហោះនោះទេ អតិថិជនអាចស្នើរប្តូរអ្នកចូលរួមជំនួសបាន ជាមួយនឹងថ្លៃចុះឈ្មោះដដែល។

  3. ការផ្លាស់ប្តូរកម្មវិធី

    អតិថិជនត្រូវតែគោរពតាម កម្មវិធី កាលវិភាគ ដែលរៀបចំដោយ ក្រុមហ៊ុន និង មគ្គុទេសន៍ទេសចរណ៍ សម្រាប់កម្មវិធីទាំងមូល។ ប៉ុន្តែក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលវិភាគ និង កម្មវិធីមួយចំនួនអាស្រ័យលើអាកាសធាតុ ជើងហោះហើរ និង ស្ថានភាពផ្សេងៗដែលកើតឡើង។

  4. ឯកសារធ្វើដំណើរ

    លិខិតឆ្លងដែនរបស់អតថិជន ត្រូវតែមានសុពលភាពយ៉ាងតិច៦ខែ រាប់ចាប់ពីថ្ងៃធ្វើដំណើរទៅ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិប្រមូលពន្ថបង់លើព្រលានយន្តហោះនៅកម្ពុជាចំនួន $7 ពីអតិថិជន។

ឯកសារស្នើរសុំវិសាទៅកូរ៉េ

ការស្នើរសុំវិសាចេញចូលកូរ៉េខាងត្បូង ទាមទារនៅឯកសារលម្អិតមួយចំនួន ហើយយើងខ្ញុំមិនមានការធានានោះទេ ថាការស្នើរសុំទិដ្ឋាការរបស់អ្នកអាចជាប់១០០%។

  • លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាពយ៉ាងតិច៦ខែ នឹងសល់២ទំព័រឡើងទៅ
  • អត្តសញ្ញាណប័ណ្ណ
  • រូបថតទំហំ 3.5 x 4.5 (ផ្ទៃខាងក្រោយពណ៍ស)- 2 សន្លឹក
  • សំបុត្រកំណើត / លិខិតបញ្ជាក់កំណើត
  • សំបុត្ររៀបអាពាហ៍ពិពាហ៍ (បើអ្នករៀបការរួច)
  • សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ
  • របាយការណ៍ធនាគារ ៣ខែចុងក្រោយ (មានទឹកប្រាក់ចាប់ពី៥ពាន់ដុល្លារឡើងទៅ)
  • ប្រសិនបើអ្នកមានអាជីវកម្ម៖ ប័ណ្ណបាតង់​ និង អជ្ញាប័ណ្ណអាជីវកម្ម និង ភ័ស្តតាងនៃអាជីវកម្មណាមួយ (បើមាន)
  • ប្រសិនបើអ្នកជាបុគ្គលិកក្រុមហ៊ុន ឫ ស្ថាប័ន៖ លិខិតបញ្ចាក់ពីការងារ លិខិតអនុញ្ញាតឈប់សម្រាក ឫ សេចក្តីប្រកាសឈប់សម្រាករបស់ស្ថាប័ន ប៉ាតង់ + អត្តសញ្ញាណប័ណ្ណ​ របស់ប្រធានក្រុមហ៊ុន ឫ អ្នកតំណាងក្រុមហ៊ុន​(តម្រូ
  • ប្រសិនបើអ្នកជាសិស្ស / និស្សិត៖ លិខិតបញ្ចាក់ពីការសិក្សា និង លិខិតអនុញ្ញាតឈប់សម្រាក ឫ សេចក្តីប្រកាសឈប់សម្រាករបស់សាលា

សំណួរញឹកញាប់

តើដំណើរនេះនៅពេលណា?
ថ្ងៃទី ២៤ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ រយៈពេល ៥ ថ្ងៃ ៤ យប់ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
តើតម្លៃប៉ុន្មាន?
$799 ក្នុងម្នាក់ តម្លៃតែមួយសម្រាប់គ្រប់គ្នា។
តើតម្លៃរួមបញ្ចូលអ្វីខ្លះ?
សំបុត្រយន្តហោះទៅមក កម្ពុជា-កូរ៉េខាងត្បូង សណ្ឋាគារ ៤ យប់ និងអាហារពេលព្រឹក កាតជិះ MRT មគ្គុទេសក៍និយាយភាសាកូរ៉េ អង់គ្លេស និងខ្មែរ ការចុះឈ្មោះចូលពិព័រណ៍ សេវាសម្រួលបែបបទឆ្លងដែន និងការជួយស្វែងរកអ្នកផ្គត់ផ្គង់នៅកូរ៉េ។
តើឈប់ទទួលចុះឈ្មោះនៅពេលណា?
ត្រឹមថ្ងៃទី ១៥ តុលា ២០២៦ ឬមុននោះ ពេលគ្រប់ចំនួនកំណត់ ៣០ នាក់។
តើយើងនឹងទស្សនាពិព័រណ៍ណាខ្លះ?
លោកអ្នកនឹងទស្សនា ពិព័រណ៍ Korea International Optic Fair, Global Outdoor Camping and Leisure Sports Fair និង Seoul International Sourcing Fair។ តំណគេហទំព័រផ្លូវការមាននៅខាងលើ។
តើមានជួយស្វែងរកអ្នកផ្គត់ផ្គង់ទេ?
បាទ/ចាស។ ការជួយស្វែងរកអ្នកផ្គត់ផ្គង់នៅកូរ៉េ ត្រូវបានរួមបញ្ចូល ហើយមគ្គុទេសក៍និយាយភាសាកូរ៉េ អង់គ្លេស និងខ្មែរ។
តើអាចទាក់ទងនរណា?
Mr. Tim Vutha៖ 060 815 515 ឬតាម Telegram៖ t.me/VuthaTim។

ក្រុមមានកំណត់ត្រឹម ៣០ នាក់

ឈប់ទទួលចុះឈ្មោះត្រឹមថ្ងៃទី ១៥ តុលា ២០២៦ ឬពេលគ្រប់ចំនួន។ សួរ Mr. Tim Vutha ថ្ងៃនេះ។

អ្នកសម្របសម្រួលរបស់អ្នកMr. Tim Vuthaប្រធានក្រុមដឹកនាំកម្មវិធី060815515 · Telegram @VuthaTim
KHB EVENTS060 815 515 · Telegram @khb_sale_admin_bot · WhatsApp +85560815515 · sale@khbevents.comDiamond Island (Koh Pich), Phnom Penh, Cambodiahttps://salekhbeventscom.vercel.app/korea-b2b-trip-2026?lang=kh
ស្កេនដើម្បីចុះឈ្មោះ ឬមើលព័ត៌មានថ្មីបំផុត
កែប្រែចុងក្រោយ: 9 តុលា 2026, 14:49បោះពុម្ពនៅ: 19 តុលា 2026, 22:04